បារាំង សម្រេចតែងតាំងលោក Lecornu ជានាយករដ្ឋមន្ត្រីជាថ្មីម្តងទៀត

អន្តរជាតិ

ប្រធានាធិបតីបារាំង លោក Emmanuel Macron បានសម្រេចតែងតាំងលោក Sebastien Lecornu ជានាយករដ្ឋមន្ត្រីថ្មីម្តងទៀត ពោលបន្ទាប់ពីប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយលោកបានស្នើសុំចុះចេញពីតំណែង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមវិមាន Elysee បាននិយាយថា ៖” ប្រធានាធិបតី លោក Macron កាលពីថ្ងៃទី១០ ខែតុលា បានតែងតាំងលោក Lecornu ជានាយករដ្ឋមន្ត្រីនៃប្រទេសបារាំង និងបានប្រគល់ភារកិច្ចឲ្យលោកបង្កើតជួររដ្ឋាភិបាលថ្មីៗផងដែរ”។

យ៉ាងណាមិញក្រោយការប្រទេសនេះ លោក Lecornu ក៏បានចេញសារមួយនៅលើបណ្តាញសង្គម X ដោយសន្យាថានឹងធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីជួយប្រទេសបារាំង ឲ្យឆ្លងកាត់ការអនុម័តកញ្ចប់ថវិកាមុនដំណាច់ឆ្នាំ ដោយបញ្ជាក់ទៀតថា ការស្តារហិរញ្ញវត្ថុសាធារណៈ នឹងនៅតែជាអាទិភាពកំពូលសម្រាប់អនាគតរបស់ប្រទេស។

គួរឲ្យដឹងផងដែរថា​ លោក Lecornu ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីបារាំងម្តងហើយ ដោយប្រធានាធិបតី Macron កាលពីថ្ងៃទី៩ ខែកញ្ញា។ ប៉ុន្តែដោយសារតែមានការតវ៉ា និងស្ថិតនៅក្រោមសម្ពាធខ្លាំង បានបង្ខំឲ្យបុរសវ័យ ៣៩ឆ្នាំរូបនេះ​សម្រេចដាក់លិខិតលាលែងពីតំណែងវិញ​ ។

ជម្រាបជូនថា នយោបាយបារាំងកាន់តែមិនស្ថិតស្ថេរ ចាប់តាំងពីលោក Macron ត្រូវបានជាប់ឆ្នោតជាថ្មីនៅឆ្នាំ២០២២ ដោយមិនមានគណបក្ស ឬក្រុមចម្រុះកាន់កាប់សំឡេងភាគច្រើននៅក្នុងសភានោះឡើយ។ លោក Macron បាន​កោះហៅឲ្យមានការឆ្នោត​សភា​មុនកាលកំណត់ ​កាល​ពី​ឆ្នាំ​មុន ដោយបានបង្ក​ធ្វើ​ឲ្យមាន​វិបត្តិ​កាន់នយោបាន​តែ​ផុងជ្រៅ៕​