វេជ្ជបណ្ឌិតជំនាញ​ផ្តល់អនុសាសន៍​ ​ឱ្យធ្វើតេស្តមុខងារតម្រងនោមជារៀងរាល់ឆ្នាំ ចៀសវាងកើតមានជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ​

ព័ត៌មានថ្មីៗ

(វៀតណាម)៖ វេជ្ជបណ្ឌិតជំនាញបានផ្តល់អនុសាសន៍​ ចំពោះអ្នកជំងឺទឹកនោមផ្អែមគួរតែធ្វើតេស្តមុខងារតម្រងនោមជារៀងរាល់ឆ្នាំ ដើម្បីរកមើល និងព្យាបាលការខ្សោយតម្រងនោមរ៉ាំរ៉ៃដំណាក់កាលដំបូង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជំងឺតម្រងនោមរ៉ាំរ៉ៃ គឺជាផលវិបាក​នៃជំងឺទឹកនោមផ្អែម។ ជិត ៥០% នៃអ្នកជំងឺដែលមានជំងឺខ្សោយតម្រងនោមដំណាក់កាលចុងក្រោយ គឺជាអ្នកជំងឺទឹកនោមផ្អែម។

*រកឃើញជំងឺខ្សោយតម្រងនោមដោយសារជំងឺទឹកនោមផ្អែម

ក្នុងអំឡុងពេលពិនិត្យទូទៅនៅមន្ទីរពេទ្យ FV លោកស្រី L.Q. មានអាយុ ៥៩ឆ្នាំ ដែលជាជនជាតិហ្វីលីពីន​ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីទទួលបានលទ្ធផលកើតជំងឺខ្សោយតម្រងនោម។ អ្នកជំងឺមានប្រវត្តិកើតជំងឺទឹកនោមផ្អែម ប៉ុន្តែនៅលេបថ្នាំជាប្រចាំ ដើម្បីរក្សាលំនឹងជាតិស្ករ ខណៈតម្រងនោមមិនមានសញ្ញាបញ្ហាអ្វីទេ។

លោកវេជ្ជបណ្ឌិតឯកទេស ២ ចូវធី គីមលៀន នាយកដ្ឋានវេជ្ជសាស្ត្រទូទៅ ​និងជាអ្នកឯកទេសតម្រងនោម  ​ដែលជូនពិនិត្យលោកស្រី Q. បានឃើញថាការធ្វើតេស្តទឹកនោម បានបង្ហាញពីកំណើន​​ប្រូតេអ៊ីន micro ​ក្នុង​ទឹក​នោម (ត្រូវបានគេស្គាល់ថា microalbuminuria) ទាំងនេះស្តិតក្នុងដំណាក់កាលទី២ នៃការថយចុះមុខងារតម្រងនោម។ នេះ​ជា​សញ្ញាដំបូង​នៃ​ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ​ដោយសារ​ជំងឺ​ទឹកនោមផ្អែម។

វេជ្ជបណ្ឌិត លៀន បានបង្កើតផែនការព្យាបាលអ្នកជំងឺដោយប្រើថ្នាំ។ អ្នកស្រី Q. ត្រូវបានណែនាំដោយអ្នកជំនាញអាហារូបត្ថម្ភលើរបបអាហារសមស្រប ដើម្បីគ្រប់គ្រងជាតិស្ករក្នុងឈាម។ ៣ ខែក្រោយមក ការធ្វើតេស្តបានបង្ហាញថាប្រូតេអ៊ីន micro ​ក្នុង​ទឹក​នោមបានបាត់ទាំងស្រុង មុខងារតម្រងនោមរបស់លោកស្រី Q. គឺត្រឡប់មកធម្មតា ហើយប្រូតេអ៊ីនទឹកនោមរបស់គាត់គឺអវិជ្ជមាន។

ការធ្វើតេស្ត microalbumin ទឹកនោមដើម្បីវាយតម្លៃហានិភ័យនៃការខ្សោយតំរងនោមព្រោះជំងឺទឹកនោមផ្អែម។

កជំងឺ L.Q. គឺជាករណីមួយក្នុងចំណោមករណីសំណាង ដែលសញ្ញានៃការខ្សោយតម្រងនោមដោយសារផលវិបាកនៃជំងឺទឹកនោមផ្អែមត្រូវបានរកឃើញនៅដំណាក់កាលដំបូង។ ដោយការអនុលោមតាមផែនការ​ព្យាបាល និងការឆ្លើយតបដ៏ល្អចំពោះថ្នាំ អ្នកជំងឺបានជាសះស្បើយយ៉ាងឆាប់រហ័ស។ ប្រសិនបើមិនបានពិនិត្យ និងរកឃើញភ្លាមៗទេ វាអាចនាំឱ្យប្រឈមនឹងជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃធ្ងន់ធ្ងរ ប៉ះពាល់សុខភាពធ្ងន់ធ្ងរ​​។​

ចំពោះអ្នកជំងឺទឹកនោមផ្អែម ជាតិស្ករក្នុងឈាមខ្ពស់អាចបំផ្លាញសរសៃឈាមអាទែរតម្រងនោម និងសរសៃឈាមតូចៗក្នុងតម្រងនោម ដែលនាំឱ្យមុខងារតម្រងនោមចុះខ្សោយ។

យោងតាមវេជ្ជបណ្ឌិត លៀន​ ដោយសារតែជំងឺខ្សោយតម្រងនោមដំណើរការដោយស្ងៀមស្ងាត់ ហើយស្ទើរតែគ្មានសញ្ញានៅដំណាក់កាលដំបូង មនុស្សជាច្រើនមិនអើពើពិនិត្យសុខភាពតម្រងនោមឡើយ។ យោងតាមស្ថិតិបង្ហាញថារហូតដល់ ៥០% នៃអ្នកដែលមានជំងឺខ្សោយតម្រងនោមដំណាក់កាលចុងក្រោយ ដែលធ្វើការលាងឈាម គឺជាអ្នកជំងឺទឹកនោមផ្អែម។

* ​ការព្យាបាល

ជំងឺតម្រងនោមរ៉ាំរ៉ៃ គឺជាភាពមិនប្រក្រតីនៃរចនាសម្ព័ន្ធ ឬមុខងារតម្រងនោមដែលមានរយៈពេលលើសពី ៣ ខែ ជាមួយនឹងរោគសញ្ញាដូចជា នោមចេញប្រូតេអ៊ីន (ពណ៌ល្អក់) នោមចេញឈាម ហើមអវយវៈ កំណកទឹកនោមខុសប្រក្រតី ភាពមិនប្រក្រតីនៃអ៊ុលត្រាសោនតម្រងនោម និងការធ្វើកោសល្យវិច័យតម្រងនោម។ លើសពីនេះ អ្នកជំងឺត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺតម្រងនោមរ៉ាំរ៉ៃនៅពេលដែលអត្រានៃការច្រោះទឹកនោមក្រោម ៦០ មីលីលីត្រ/នាទី។

ជំងឺតម្រងនោមរ៉ាំរ៉ៃមាន ៥ ដំណាក់កាលត្រូវបានចាត់ថ្នាក់តាមអត្រានៃការច្រោះទឹកនោម។ អាស្រ័យហេតុនេះ ជាមួយនឹងដំណាក់កាលទី១ ដល់ទី ៤ អ្នកជំងឺត្រូវបានព្យាបាលដោយប្រើថ្នាំ និងការផ្លាស់ប្តូររបបអាហារ ឬវិធីសាស្ត្រគាំទ្រផ្សេងទៀត។ ជាពិសេសនៅក្នុងដំណាក់កាលចុងក្រោយ (ដំណាក់កាលទី ៥) ក្រៅពីប្រើប្រាស់ថ្នាំ និងការផ្លាស់ប្តូររបបអាហារ អ្នកជំងឺត្រូវបានពិចារណាសម្រាប់ការលាងឈាម ឬប្តូរតម្រងនោម។

មានវិធីបីយ៉ាងក្នុងការព្យាបាលការជំនួសតម្រងនោម៖ ការលាងឈាម ការលាងឈាម​ក្នុង​ស្រោមពោះ​ និងការប្តូរតម្រងនោម។ ដូច្នេះ​ការព្យាបាល​អ្នកជំងឺ​ខ្សោយ​តម្រងនោម​ដំណាក់កាល​ចុងក្រោយ​គឺ​ពិបាក និង​ថ្លៃ​ណាស់​។

វេជ្ជបណ្ឌិត លៀន បាន​ពន្យល់ថា«ការប្តូរ​តម្រង​នោមសម្រាប់អ្នកជំងឺទឹកនោមផ្អែមនៅមានកម្រិតនៅឡើយ ដោយសារប្រព័ន្ធសរសៃឈាមរបស់ពួកគេមានកម្រិត atherosclerotic ខ្ពស់​»។

៥ ដំណាក់កាលនៃជំងឺខ្សោយតម្រងនោម

ក្នុងការព្យាបាលជំងឺតម្រងនោមរ៉ាំរ៉ៃដោយសារជំងឺទឹកនោមផ្អែម ថ្នាំ ACE inhibitors និង receptor blockers គឺជាការព្យាបាលទូទៅ ដែលមានប្រសិទ្ធភាពកាត់បន្ថយប្រូតេអ៊ីនក្នុងទឹកនោម។ នៅឆ្នាំ ២០២៣ ជាមួយនឹងការផ្ទុះនៃ SGLT2 inhibitors និងនៅឆ្នាំ ២០២៤ ការលេចឡើងនៃ RAS inhibitors សម្រាប់អ្នកជំងឺដែលមានជំងឺតម្រងនោមរ៉ាំរ៉ៃ ការព្យាបាលនៃជំងឺតម្រងនោមកាន់តែមានប្រសិទ្ធភាព។ មន្ទីរពេទ្យ FV នាំចូលយ៉ាងពេញលេញនូវឱសថថ្មីបំផុតសម្រាប់ព្យាបាលជំងឺតម្រងនោមរ៉ាំរ៉ៃតាមផែនការដែលបានណែនាំលើពិភពលោក និងក្រសួងសុខាភិបាល។

* ការការពារជំងឺតម្រងនោមរ៉ាំរ៉ៃចំពោះអ្នកជំងឺទឹកនោមផ្អែម

យោងតាមវេជ្ជបណ្ឌិត លៀន​ ចំណុចសំខាន់ក្នុងការព្យាបាលជំងឺតម្រងនោមរ៉ាំរ៉ៃដោយសារជំងឺទឹកនោមផ្អែមគឺការរកឃើញដំបូងដើម្បីនាំមុខងារតម្រងនោមឱ្យមានលក្ខណៈធម្មតាវិញ។ ប្រសិនបើរកឃើញយឺត អ្នកជំងឺនឹងចូលទៅក្នុងដំណាក់កាលនៃប្រូតេអ៊ីន macro ​ក្នុង​ទឹក​នោម ឬ​នោមចេញ protein ដែលអាចឃើញនៅលើការធ្វើតេស្តទឹកនោមធម្មតា ឬអត្រានៃការច្រោះទឹកនោម ទាបពេក ដែលធ្វើឱ្យវាពិបាកក្នុងការកែតម្រូវមុខងារតម្រងនោមធម្មតា។

អនុបណ្ឌិត វេជ្ជបណ្ឌិតឯកទេស ២ ចូវធីគីមលៀន ណែនាំអ្នកជំងឺទឹកនោមផ្អែម ឱ្យពិនិត្យរកមើលជំងឺតម្រងនោមរ៉ាំរ៉ៃ។

នៅពេលធ្វើរោគវិនិច្ឆ័យថាមានជំងឺទឹកនោមផ្អែមប្រភេទទី ២ អ្នកជំងឺត្រូវពិនិត្យរកមើលជំងឺតម្រងនោមរ៉ាំរ៉ៃជាមួយនឹងការធ្វើតេស្ត Albumin/Creatinine (ACR) ហើយតាមដានជាប្រចាំរៀងរាល់ ៦ ខែម្តង ឬមួយឆ្នាំម្តង។ ទោះជាយ៉ាងនេះក្តី មន្ទីរពេទ្យខេត្ត និងក្នុងស្រុកមួយចំនួន មិនមានធ្វើតេស្តនេះទេ ដែលធ្វើឱ្យអ្នកជំងឺខកខានដំណាក់កាលមាសសម្រាប់ការព្យាបាលជាទាំងស្រុង។

របប​អាហារ​សម្រាប់​អ្នក​មាន​ជំងឺ​តម្រងនោមដោយសារ​ទឹកនោមផ្អែម​គឺជា​កត្តា​សំខាន់​ក្នុង​ការ​គ្រប់គ្រង​ជំងឺ​នេះ​។ ប្រសិនបើមុខងារតម្រងនោមត្រូវបានកាត់បន្ថយ អ្នកជំងឺគួរតែកាត់បន្ថយបរិមាណប្រូតេអ៊ីននៅក្នុងរបបអាហារ។

វេជ្ជបណ្ឌិត លៀន បានផ្តល់ដំបូន្មានថា«សម្រាប់​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម រឿង​សំខាន់​បំផុត​គឺ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឱ្យ​មាន​ស្ថិរភាព។ របប​អាហារ​របស់​ពួកគេ​ត្រូវ​តែ​អនុវត្ត​តាម​របបអាហាររបស់​អ្នក​​​ជំងឺ​ទឹកនោមផ្អែម ហើយ​ពួកគេ​ត្រូវ​តែ​ប្រើ​ថ្នាំ​ដែល​មាន​វេជ្ជបញ្ជា​ដោយ​គ្រូពេទ្យ​ជំនាញ​ដើម្បី​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​ពួកគេ​ឱ្យ​មាន​ស្ថិរភាព»

ដើម្បីធ្វើការណាត់ជួបពិនិត្យ និងព្យាបាល សូមទាក់ទងការិយាល័យតំណាងមន្ទីរពេទ្យ FV នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា តាមរយៈលេខទូរស័ព្ទ (+855) 23 211 777 ឬខ្សែទូរស័ព្ទ (+855) 89 999 345