សម្ដេចតេជោ មិនបានបន្ទន់ជំហរទៅអង្វរថៃឱ្យបើក ព្រំដែន ដូចការចុះផ្សាយរបស់សារព័ត៌មានថៃនោះឡើយ

សង្គម​ និង​សេដ្ឋកិច្ច

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា  បានបញ្ជាក់ជាថ្មីថា សម្តេចមិនបានបន្ទន់ជំហរទៅអង្វរថៃឱ្យបើកព្រំដែន ដូចការចុះផ្សាយរបស់សារព័ត៌មានថៃនោះឡើយ។ នេះបើយោងតាមការលើកឡើងរបស់អ្នកនាំពាក្យ ព្រឹទ្ធសភា លោក ជា ធីរិទ្ធ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងពីសំណាក់អ្នកនាំពាក្យព្រឹទ្ធសភានាពេលនេះ គឺដើម្បី ច្រានចោលការលើកឡើងរបស់លោក Surasan Kongsiri អ្នកនាំពាក្យ ក្រសួងការពារជាតិថៃ ដែលបានថ្លែងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ថា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដាក់សម្ពាធឱ្យ ប្រទេសថៃបើកច្រកព្រំដែននៅថ្ងៃទី២០ តុលា ខាងមុខនេះ។
 
សូមបញ្ជាក់ផងដែរថាកន្លងទៅ សម្ដេចតេជោ ធ្លាប់បានបញ្ជាក់ពីជំហររបស់សម្ដេចជាបន្តបន្ទាប់ និងបានផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេច កាលពីថ្ងៃទី២៣ កញ្ញា ២០២៥ កន្លងទៅថ្មីៗនេះទៀតថា “ ចាប់តាំងពីយោធាថៃបិទព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលបានសុំភាគីថៃបើកច្រកវិញទេ គ្រាន់តែប្រាប់ទៅភាគីថៃថា (ថៃជាអ្នកបិទ ថៃគឺជាអ្នកបើក មិនបាច់ចរចាជាមួយកម្ពុជាទេ ហើយកម្ពុជានឹងបើកតាមក្រោយយ៉ាងយូរ៥ម៉ោង )។
 
យ៉ាងណាមិញ សម្តេចតេជោ ធ្លាប់បានសង្កត់ធ្ងន់ទៀតថា ជំហរកម្ពុជានេះ នឹងមិនផ្លាស់ប្តូរទេ ហើយកម្ពុជាក៏មិនធ្វើថោកទៅសុំឱ្យបើកច្រកព្រំដែននោះដែរ។ ថៃអាចបន្តបិទសូម្បី១០០ឆ្នាំទៀតក៏កម្ពុជាមិនស្លាប់ដែរ “៕អត្ថបទ៖ហ្សាលីន