លោក ត្រាំ បង្ហើបថាឥណ្ឌា យល់ព្រមបញ្ឈប់ការទិញចូលប្រេងពីរុស្ស៊ីហើយ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា នាយករដ្ឋមន្ត្រីឥណ្ឌា បានសន្យាថានឹងឈប់ទិញចូលប្រេងពីរុស្ស៊ីហើយ ពោលគឺត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីទីក្រុងញូវដេលីត្រូវបានរងការវាយប្រហារដោយការដាក់ពន្ធគយធ្ងន់ធ្ងរដោយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បាននិយាយប្រាប់ទៅកាន់អ្នកយកព័ត៌មាន កាលពីថ្ងៃទី១៥ ខែតុលា ដោយសំដៅចំៗទៅលើនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ថា៖”​គាត់បានធានាប្រាប់ខ្ញុំថានឹងមិនទិញចូលប្រេងពីប្រទេសរុស្ស៊ីទៀតទេ។ ប៉ុន្តែការបញ្ឈប់នេះនឹងមិនអាចកើនតឡើងបានត្រឹមតែពេលមួយយប់នោះឡើយ។ វាជាដំណើរការមួយ ប៉ុន្តែឥណ្ឌានឹងបញ្ឈប់វាក្នុងពេលឆាប់ៗនេះ”។

គួរឲ្យដឹងផងដែរថា កន្លងមកឥណ្ឌា ធ្លាប់បានការងារខ្លួនយ៉ាងខ្លាំងជុំវិញការបន្តទិញចូលប្រេងពីរុស្ស៊ី ដែលជាដៃគូដ៏សំខាន់របស់ខ្លួន សូម្បីតែបន្ទាប់ពីជម្លោះអ៊ុយក្រែនផ្ទុះឡើងក៏ដោយ ដែលធ្វើឲ្យទំនាក់ទំនងអាមេរិក និងឥណ្ឌា កាន់តែមានភាពតានតឹង។

យ៉ាងណាមិញ ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំប្រទេសឥណ្ឌា លោក Sergio Gor កាលពីចុងសប្តាហ៍មុន នាយករដ្ឋមន្ត្រី លោក Modi បានបង្ហាញពីបំណងចង់កែប្រែទំនាក់ទំនងជាមួយប្រធានាធិបតី លោក ត្រាំ ឡើងវិញ។ ហើយបន្ទាប់ពីជំនួបនោះ លោកឯកអគ្គរដ្ឋទូត Gor ក៏បានបញ្ជាក់ដែរថា រដ្ឋបាលសហរដ្ឋអាមេរិក ឱ្យតម្លៃលើទំនាក់ទំនងរបស់ខ្លួនជាមួយឥណ្ឌា ហើយបានលើកឡើងពីលទ្ធភាពនៃការហៅទូរស័ព្ទរវាងមេដឹកនាំប្រទេសទាំងពីរ នាពេលខាងមុខផងដែរ។

ជម្រាបជូនថា ភាបតានតឹងឡើងបានកើតឡើង ដោយដំបូងឡើយប្រធានាធិបតីអាមេរិក បានដាក់ពន្ធ ២៥% លើទំនិញឥណ្ឌា បន្ទាប់ពីបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម បន្ទាប់មកដាក់ពន្ធបន្ថែម ២៥% ទៀត ជុំវិញការបន្តទិញប្រេងរបស់ឥណ្ឌាពីរុស្ស៊ី៕​