អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងាររៀបចំព្រឹត្តិការណ៍ដ៏ពិសេសមួយ នៅចុងឆ្នាំ២០២៥

ជុំវិញ​ឧកញ៉ា

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់សមាគម​សិល្បករខ្មែរ បានបន្តរៀបចំកិច្ចប្រជុំ​ពិសេសមួយជាមួយនឹងថ្នាក់ដឹកនាំសមាគម និងក្រុមការងារផ្សេងទៀត ដោយបូករួមជាមួយនឹង Call Conference ផងដែរ ដើម្បីជជែកពិភាក្សាលម្អិតលើកវឌ្ឍនភាពផែនការការងារ និងគម្រោងនៃការរៀបចំព្រឹត្តិការណ៍​ដ៏ពិសេស​មួយ នាចុងឆ្នាំ២០២៥នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះជាលើកទី២ហើយ ដែលលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានដឹកនាំកិច្ចប្រជុំ ដើម្បីជជែកពិភាក្សា​លម្អិត​លើកវឌ្ឍនភាពផែនការការងារ និងគម្រោងនៃការរៀបចំព្រឹត្តិការណ៍​ដ៏ពិសេស​មួយ នាចុងឆ្នាំ២០២៥ បន្ទាប់​ពីកាលពីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់សមាគមសិល្បករខ្មែរ បានរៀបចំកិច្ចប្រជុំ​ពិសេស​មួយជាមួយនឹងថ្នាក់ដឹកនាំសមាគម អំពីការរៀបចំព្រឹត្តិការណ៍មួយនេះផងដែរ។

យ៉ាងណាក្តី សមាគម​សិល្បករខ្មែរ ពុំទាន់បានបង្ហាញឱ្យដឹងពីព្រឹត្តិការណ៍ពិសេសចុងឆ្នាំ២០២៥នេះ ឱ្យបាន​ដឹង​ច្បាស់នៅឡើយទេ។ ទោះយ៉ាងណា សមាគមបញ្ជាក់ថា ព័ត៌មានលម្អិតនៃគម្រោងរៀបចំព្រឹត្តិការណ៍​ដ៏ពិសេសនេះ នឹង​ត្រូវលើកយកមកបង្ហាញជាផ្លូវការ នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ៕