ក្រុមហ៊ុន Ford Motor បានប្រកាសកាលពីថ្ងៃពីថ្ងៃ៣០ ខែតុលាថា ខ្លួនកំពុងប្រមូលរថយន្តចំនួន ២២៧ ០០៦ គ្រឿង នៅសហរដ្ឋអាមេរិកមកជួសជុលវិញ ដោយសារបញ្ហាផ្លិតទឹកលើកញ្ចក់ខាងមុខ និងបញ្ហាកៅអីដែលអាចមានប៊ូឡុងរលុង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូហាយវេជាតិ (NHTSA) បានរាយការណ៍ឲ្យដឹងទៀតថា ការប្រមូលរថយន្តមកវិញសារនេះ ប៉ះពាល់ភាគច្រើនលើរថយន្តម៉ូដែល SUV Bronco ចំនួន ១៦៣ ២៥៦ គ្រឿង សម្រាប់បញ្ហាកៅអីរលុងប៊ូឡុង និងរថយន្តម៉ូដែល Lincoln រួមទាំង Explorer ចំនួន ៥៦ ៨៤១ គ្រឿង សម្រាប់បញ្ហាផ្លិតទឹក។
យ៉ាងណាមិញ បើតាម NHTSA បាននិយាយទៀតថា អ្នកតំណាងចែកចាយរថយន្ត Ford នឹងជូនដំណឹងទៅកាន់អតិជិជន ដើម្បីដូរជំនួសគ្រឿងបន្លាស់ដែលមានបញ្ហាជូនវិញ ដោយមិនគិតថ្លៃ។
ជម្រាបជូនផងដែរថា នៅមុនេះ ក្រុមហ៊ុន Ford ក៏បានប្រមូលរថយន្តចំនួន ១៧៥ ០០០ គ្រឿង ដោយសារតែឧបករណ៍ការពារខ្យល់នៅលើដំបូលបានរលុងផងដែរ។ ហើយចំពោះការប្រមូលរថយន្តនេះ ប៉ះពាល់លើរថយន្តម៉ូដែល SUV Ford Expedition និង Lincoln Navigator និងរថយន្តភីកអាប់ស៊េរី F៕

