គណៈកម្មាធិការអាហារូបករណ៍ អ.ម.ត បានចុះបំពេញបេសកកម្មនៅប្រទេសចិន តាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី , ប្រតិភូដឹកនាំ ដោយ ឯកឧត្តម ឡាវ វ៉ាន់ និងអនុប្រធាន ព្រមទាំងសមាជិក សរុប ៣៥រូប បែងចែកជា ៧គោលដៅផ្សេងៗគ្នា ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ន និងគ្រឹះស្ថានសិក្សានៅប្រទេសចិនលើកិច្ចការអាហារូបករណ៍។

លោក ពេជ្រ ចិត្រា អនុប្រធាន និងជាប្រធានក្រុមដឹកនាំគោលដៅរដ្ឋធានីប៉េកាំង និងក្រុងធានជីន តំណាង ឯកឧត្តម ឡាវ វ៉ាន់ ប្រធានការិយាល័យគ្រឹះស្ថានសិក្សា នៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត និងជាប្រធានប្រតិភូ នៃដំណើរបេសកកម្មបានស្នើអោយសកលវិទ្យាល័យល្បីៗនៅរដ្ឋធានីប៉េងកាំង និងទីក្រុងធានជីង នៃសាធារណរដ្ឋប្រជាមានិតចិន ពិនិត្យលទ្ធភាពផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា។
សកលវិទ្យាល័យល្បីៗក្នុងរដ្ឋធានីប៉េកាំង និងក្នុងទីក្រុងធានជីន រួមមាន៖ ១. University of International Business and Economics ២. Tianjin University ៣. Capital Medical University ៤. Beijing University of Technology ៥. Beijing University of Posts and Telecommunications ៦. Beijing Normal University និង ៧. China University of Political Science and Law។
ក្នុងដំណើរចុះបំពេញបេសកកម្មនេះដែរ លោក ពេជ្រ ចិត្រា និងក្រុមការងារបានជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយនិស្សិតកម្ពុជាចំនួន ១៥០នាក់ ដែលកំពុងសិក្សានៅរដ្ឋធានីប៉េកាំង និងទីក្រុងធានជីន នៃសាធារណរដ្ឋប្រជាមានិតចិន ហើយ លោក ពេជ្រ ចិត្រា ក៏បានផ្ដាំផ្ញើឱ្យនិស្សិតកម្ពុជាគួរធ្វើឱ្យបាននូវ ៥ចំណុចសំខាន់ៗដូចខាងក្រោម៖
១. ពង្រឹងសមត្ថភាពភាសាបរទេសឱ្យខ្លាំងពូកែ
២. ផ្ដោតលើជំនាញដែលខ្លួនកំពុងសិក្សា
៣. ចូលរួមសកម្មភាពផ្សព្វផ្សាយបង្ហាញពីវប្បធម៌ខ្មែរឱ្យបរទេសបានស្គាល់ឱ្យបានច្រើនផុសផុល
៤. ស្វែងរកឱកាសការងារហាត់ការក្នុងស្ថាប័នផ្សេងៗ
៥. សាមគ្គីគ្នាយ៉ាងជិតស្និតរវាងនិស្សិតខ្មែរ និងនិស្សិតខ្មែរ និងបង្កើតមិត្តភាពឱ្យបានច្រើនជាមួយនិស្សិតបរទេស។
គួបញ្ជាក់ផងដែរថា ក្នុងកំឡុងពេលដឹកនាំចុះបេសកកម្មក្នុងរដ្ឋធានីប៉េកាំង និងទីក្រុងធានជីននៃសាធារណរដ្ឋប្រជាមានិតចិន លោកលោក ពេជ្រ ចិត្រា អនុប្រធានគណៈប្រតិភូ តំណាង ឯកឧត្តម ឡាវ វ៉ាន់ បានជួបសំដែងការគួសម និងពិភាក្សាការងារ ជាមួយគណៈគ្រប់គ្រងគ្រឹះស្ថានឧត្ដមសិក្សាល្បីៗចំនួន ៧គ្រឹះស្ថាន និងបានពាំនាំយកនូវលិខិតថ្លែងអំណរគុណរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការអាហារូបករណ៍ និងជាប្រធានសមាគម អ.ម.ត ប្រគល់ជូនដល់គណៈគ្រប់គ្រងសាកលវិទ្យាល័យ ដែលបានផ្ដល់នូវអាហារូបករណ៍ដល់និស្សិតខ្មែរ ក៏ដូចជាការផ្ដល់នូវឱកាសផ្សេងៗដល់និស្សិតខ្មែរនាពេលកន្លងមក។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ពេជ្រ ចិត្រា អនុប្រធានគណៈប្រតិភូ តំណាង ឯកឧត្តម ឡាវ វ៉ាន់ បានជួបសំដែងការគួសមជាមួយ កញ្ញា ញឹក សុបរមា អគ្គទីប្រឹក្សា តំណាងលោកជំទាវបណ្ឌិត សឿង រដ្ឋចាវី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងសហការី៕











