ប្រមុខដឹកនាំកម្ពុជា ថ្លែងអរគុណដល់គ្រប់ភាគីពាក់ព័ន្ធ ដែលបំពេញភារកិច្ចបានល្អក្នុងឱកាសបុណ្យអុំទូក

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខដឹកនាំកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានបំពេញភារកិច្ច និងការពារសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹក​​ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា សូមថ្លែងអំណរគុណចំពោះ ក្រុមការងារគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងគ្រប់ប្រភេទ ដែលបានបំពេញភារកិច្ច ការពារសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងថែរក្សាអនាម័យបរិស្ថានបានល្អប្រសើរ នៅទូទាំងប្រទេស ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ពីថ្ងៃទី៤-៦ វិច្ឆិកា ២០២៥ ។

សូមរំលឹកថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៤-៦ វិច្ឆិកា ២០២៥ មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាននានាទូទាំងប្រទេស ខណៈ រាជធានី-ខេត្តមួយចំនួន ក៏រៀបចំពីធីប្រណាំងទូកផងដែរ៕