លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដឹកនាំសិល្បករ-សិល្បការីនី ទៅសិក្សាបដិបត្តិសមថ វិបស្សនាកម្មដ្ឋាន នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ រយៈពេល៣ថ្ងៃ

ជុំវិញ​ឧកញ៉ា

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំសិល្បករ-សិល្បការីនី អញ្ជើញទៅសិក្សាបដិបត្តិសមថ វិបស្សនាកម្មដ្ឋាន នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្កកណ្តាល រយៈពេល ៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ជាថ្ងៃបញ្ចប់ (ចំនួន២យប់ ៣ថ្ងៃ)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សមាគមសិល្បករខ្មែរ បានឱ្យដឹងថា នៅថ្ងៃចុងបញ្ចប់នៃការបដិបត្តិចម្រើនសមាធិវិបស្សនាកម្មដ្ឋាន លោកជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បាននិមន្តព្រះសង្ឃ៩អង្គ ប្រគេនទេយ្យទាន បង្សុកូល ផ្សាយមេត្តាធម៌ និងរាប់បាត្រព្រះសង្ឃ តាជី យាយជី ដើម្បីឧទ្ទិសនូវមហាកុសលចំពោះវិបាកបដិសន្ធិវិញ្ញាណវីរកងទ័ព ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិជាពិសេសផងដែរ។

លោកជំទាវអ្នកឧកញ៉ា ក៏សូមបួងសួងឱ្យកិច្ចប្រណិប័តន៍ត្រៃសិក្ខា (សីល សមាធិ បញ្ញា) ក្នុងធម្មវិន័យដ៏ផូរផង់នេះ បានប្រព្រឹត្តទៅផ្សព្វផ្សាយដល់ជនានុជនក្នុងពិភពលោក និងសូមឱ្យវុឌ្ឍិធម៌ វឌ្ឍនធម៌ សាសនប្បដិបត្តិតាំងនៅអស់​កាល​ដ៏យូរអង្វែងជានិរន្តរ៍ ។ សូមឱ្យវិញ្ញាណក្ខន្ធវីរកងទ័ព អញ្ជើញមកត្រេកអរអនុមោទនាយកផល្លាអានិសង្ស​បុណ្យ ដែលយើងខ្ញុំទាំងអស់គ្នាបានប្រារព្ធធ្វើក្នុងពេលនេះ កុំបីអាក់ខានឡើយ៕