សម្តេចធិបតី អបអរ អង្ករក្រអូបម្លិះអង្គរកម្ពុជា ឈ្នះពានរង្វាន់ជាអង្ករប្រណិតល្អបំផុតលើពិភពលោក

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសអបអរសាទរ អង្ករក្រអូបប្រណិតកម្ពុជា ម៉ាកវិញ្ញាតកម្ម «ម្លិះអង្គរ» ពូជស្រូវផ្ការំដួល ដែលបានឈ្នះពានរង្វាន់ជាអង្ករប្រណិតល្អបំផុតលើពិភពលោក (World Best Rice)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅលើទំព័រហ្វេសប៊ុករបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសាទរ ចំពោះអង្ករក្រអូបប្រណិតកម្ពុជា ម៉ាកវិញ្ញាតកម្ម «ម្លិះអង្គរ» ពូជស្រូវផ្ការំដួល ដែលបានឈ្នះពានរង្វាន់ជាអង្ករប្រណិតល្អបំផុតលើពិភពលោក (World Best Rice) ជាលើកទី៧ ក្នុងកម្មវិធី សន្និសីទស្រូវអង្ករពិភពលោកឆ្នាំ២០២៥។

សូមជម្រាបដែរថា អង្ករក្រអូបប្រណិតកម្ពុជា ម៉ាកវិញ្ញាតកម្ម « ម្លិះអង្គរ » ពូជស្រូវផ្ការំដួល បានឈ្នះពានរង្វាន់ជាអង្ករប្រណិតល្អបំផុត លើពិភពលោក ជាលើកទី៧ ក្នុងការប្រកួតអង្ករល្អបំផុតលើពិភពលោក (World Best Rice) នៅក្នុងកម្មវិធី «សន្និសីទស្រូវអង្ករពិភពលោកឆ្នាំ២០២៥»  ដែលរៀបចំដោយ The Rice Trader រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៧-៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។

ក្រសួងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ផងដែរថា នេះគឺជាលើកទី៧ ហើយ ដែលកម្ពុជាឈ្នះពានរង្វាន់អង្ករល្អបំផុត ក្នុងកម្មវិធីលំដាប់ពិភពលោកមួយនេះ ដោយ លើកទី១ ទទួលបានកាលពីឆ្នាំ២០១២, លើកទី២ នៅឆ្នាំ២០១៣, លើកទី៣ នៅឆ្នាំ២០១៤, លើកទី៤ នៅឆ្នាំ២០១៨, លើកទី៥ នៅឆ្នាំ២០២២, លើកទី៦ នៅឆ្នាំ២០២៤, និងចុងក្រោយគឺនៅឆ្នាំ២០២៥៕អត្ថបទ៖ហ្សាលីន