ផ្ទះកាលពីក្មេងរបស់លោក ត្រាំ ត្រូវបានដាក់លក់ក្នុងតម្លៃជាង ២លានដុល្លារ

អន្តរជាតិ

ផ្ទះដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់រស់នៅកាលពីក្មេង កំពុងត្រូវបានគេដាក់លក់ នៅក្នុងតម្លៃ ២,៣លានដុល្លារ បន្ទាប់ពីត្រូវបានគេបង់ចោល អស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយស្ថិតនៅក្នុងសង្កាត់ Jamaica Estates នៃទីក្រុងញូវយ៉ក ផ្ទះមានរចនាបថបែប Tudor នេះ ត្រូវបានអ្នកអភិវឌ្ឍអចលនទ្រព្យុ លោក Tommy Lin ដាក់លក់នៅក្នុងតម្លៃជាង ២លានលានដុល្លារ ដែលត្រូវបានគេស្គាល់ថាជាផ្ទះរបស់លោក ត្រាំ ធ្លាប់រស់នៅចាប់តាំងពីកើត រហូតដល់អាយុ ៤ឆ្នាំ។

គួរឲ្យដឹងថា ផ្ទះដែលមានបន្ទប់គេងប្រាំ ដែលត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ១៩៤០ ដោយឪពុករបស់របស់លោក ត្រាំផ្ទាល់ ឈ្មោះថា Fred Trump គឺជាលំនៅដ្ឋានដំបូងរបស់គ្រួសារនេះ មុនពេលពួកគេបានផ្លាស់ទៅផ្ទះធំជាង នៅក្បែរនោះ។

ជម្រាបជូនថា បន្ទាប់ពីការបោះបង់ចោលអស់រយៈពេលជាច្រើនឆ្នាំ ជាមួយស្ថានភាពទ្រុតទ្រោមខ្លាំង ផ្ទះនេះត្រូវបានលក់ក្នុងខែកុម្ភៈ ក្នុងតម្លៃ ៨៣៥ ០០០ដុល្លារទៅឱ្យលោក Lin ហើយបន្ទាប់មកអ្នកអភិវឌ្ឍរូបនេះ បានចំណាយពេលប្រាំបីខែ ដើម្បីជួសជុល និងដាក់លក់ផ្ទះនេះឡើងវិញ៕