ជួយទាំងហិរញ្ញវត្ថុ ជួយទាំងយុទ្ធសាស្រ្ត! ធនាគារ ជីប ម៉ុង ចូលរួមជំរុញវិស័យគ្រាប់ស្វាយចន្ទី រួមគ្នាស្វែងរកយុទ្ធសាស្រ្តគ្រប់គ្រងខ្សែច្រវាក់ផលិតកម្មឱ្យមានប្រសិទិ្ធភាពជាងមុន

សង្គម​ និង​សេដ្ឋកិច្ច

រាជធានីភ្នំពេញ ថ្ងៃទី 10 ខែវិច្ឆិកា ឆ្នាំ 2025 – ធនាគារ ជីប ម៉ុង បានរៀបចំ “ពិធីផ្តល់ហិរញ្ញប្បទាន និងរួមគ្នាស្វែងរកយុទ្ធសាស្រ្តគ្រប់គ្រងខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីឱ្យមានប្រសិទ្ធភាពខ្ពស់” នៅទីស្នាក់ការកណ្តាល ក្នុងអគារ ជីប ម៉ុង ថៅវើរ ដែលជាកិច្ចសហការជាយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន សានតាណា អាហ្គ្រោ ប្រូដាក់ ឯ.ក ដើម្បីជំរុញវិស័យគ្រាប់ស្វាយចន្ទី និងបង្កើនផលិតកម្ម និងកែច្នៃនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គោលបំណងនៃកិច្ចជំនួបជាផ្លូវការដ៏មានអត្ថន័យនេះ គឺដើម្បីផ្តល់ហិរញ្ញប្បទាន  និងដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពបត់បែនខ្ពស់ បូករួមនឹងការស្វែងរកយុទ្ធសាស្រ្តជាមួយ ក្រុមហ៊ុន សានតាណា អាហ្គ្រោ ប្រូដាក់ ឯ.ក ដើម្បីអាចពង្រីកសមត្ថភាពផលិត និងគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់ឱ្យមានប្រសិទិ្ធភាពជាងមុន។

created by photogrid

អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកធនាគារ ជីប ម៉ុង និងជាសហស្ថាបនិក ក្រុមហ៊ុន ជីប ម៉ុង បានមានប្រសាសន៍ថា៖ “ខ្ញុំមិនត្រឹមឲ្យតែហិរញ្ញវត្ថុទេ ប៉ុន្តែខ្ញុំឲ្យទាំងបទពិសោធន៍ធ្វើការជាង ៣០ឆ្នាំនេះ និងការរៀបចំជាក្រុមមួយ ដើម្បីឲ្យការគ្រប់គ្រងខ្សែច្រវាក់ផលិតកម្មឱ្យមានប្រសិទ្ធភាពខ្ពស់។ ធនាគារ ជីប ម៉ុង នឹងផ្តល់ហិរញ្ញប្បទាននៅក្នុងអត្រាការប្រាក់សមរម្យ ព្រមទាំងបង្កើតជាកន្លែងមួយដែលអាចផ្តល់ការងារ និងក្លាយជាប្រភពមួយដែលបង្ហាញពីម៉ាកយីហោរបស់កម្ពុជា។”

ចក្ខុវិស័យរួមគ្នានេះគឺដើម្បីជំរុញវិស័យគ្រាប់ស្វាយចន្ទីនៅកម្ពុជាឱ្យឈានទៅការផ្លាស់ប្តូរគ្រាប់ស្វាយចន្ទីឆៅទៅជាផលិតផលសម្រេច កែច្នៃនិងវេចខ្ចប់ ដែលអាចលក់បានក្នុងតម្លៃខ្ពស់ជាង និងមានស្ថិរភាពជាងមុន ដែលជាលទ្ធផលអាចបង្កើនប្រាក់ចំណូល និងប្រាក់ចំណេញរយៈពេលវែងសម្រាប់ប្រជាកសិករកម្ពុជា រួមជាមួយនឹងធនធានមនុស្សគឺយុវជនជំនាន់ក្រោយរបស់យើងតាមរយៈឱកាសកាសការងារ និងបណ្តុះបណ្តាលជំនាញនាពេលអនាគត។

លោក អ៊ុក គឹមសាន ស្ថាបនិកក្រុមហ៊ុន សានតាណា អាហ្គ្រោ ប្រូដាក់ ឯ.ក បានមានប្រសាន៍ថា “នេះជាលើកទី ១ ដែលបានជួបដៃគូធនាគារដែលមានទឹកចិត្តចង់រួមចំណែកក្នុងវិស័យកសិកម្ម ជាពិសេសគ្រាប់ស្វាយចន្ទី ដោយមិនត្រឹមតែជួយផ្នែកហិរញ្ញវត្ថុទេ ប៉ុន្តែគឺមានទឹកចិត្តធំ ជួយទាំងដំណោះស្រាយផ្សេងៗដើម្បីជំរុញឲ្យវិស័យស្វាយចន្ទីនេះឲ្យទទួលបានជោគជ័យ”។

កិច្ចសហការនេះ នឹងក្លាយជាកម្លាំងដ៏សំខាន់មួយ ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការលើកស្ទួយវិស័យកសិកម្ម និងផលិតកម្មក្នុងស្រុកឱ្យមានសមត្ថភាពប្រកួតប្រជែងកាន់តែខ្ពស់ក្នុងទីផ្សារអន្តរជាតិ ឈានទៅរកការគ្រប់គ្រងទីផ្សារដោយខ្លួនឯងបាន។

អំពីធនាគារ ជីប ម៉ុង

ធនាគារ ជីប ម៉ុង ជាធនាគារបង្កើតឡើងដោយសហគ្រិនខ្មែរ១០០% មានគ្រឹះរឹងមាំ និងផ្តល់សេវាហិរញ្ញវត្ថុទៅកាន់អតិថិជនប្រកបដោយសុវត្ថិភាពនិងទំនុកចិត្តខ្ពស់ ដោយមានក្រុមហ៊ុនយក្ស ជីប ម៉ុង ជាក្រុមហ៊ុនមេ មានប្រពភច្បាស់លាស់ ប្រវត្តិអាជីវកម្មយូរអង្វែងក្នុងទីផ្សារកម្ពុជា និងទទួលបានភាពជោគជ័យតាំងពីឆ្នាំ១៩៨២។ ​សម្រាប់ព័ត៌មាន សូមទំនាក់ទំនងទៅកាន់សេវាអតិថិជន24ម៉ោង៖ 081 811 911 ឬ 066 811 911។