ក្រុមហ៊ុនឌឹ ផ្លរ៉ា គ្រុប រៀបចំព្រឹត្តិការណ៍រត់សប្បុរសធម៌ “10K of Love” រៃអង្គាសថវិកា៩ លានរៀលដើម្បីគាំទ្រ មូលនិធិគន្ធបុប្ផាកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្នុងស្មារតីនៃការទទួលខុសត្រូវសង្គមដ៏ខ្លាំងក្លា និងសហគមន៍រួបរូមគ្នាតែមួយ— ក្រុមហ៊ុន ឌឹ ផ្លរ៉ា គ្រុបបានរៀបចំព្រឹត្តិការណ៍រត់សប្បុរសធម៌រួមគ្នា “10K of Love” នៅបុរី ឌឹ ផ្លរ៉ា 6A និងបានរៃអង្គាសថវិកាបានចំនួន ៩ លានរៀល ដើម្បីគាំទ្រមូលនិធិគន្ធបុប្ផាកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រឹត្តិការណ៍នេះមានអ្នកចូលរួមជាង ៩០០ នាក់ ដែលក្នុងនោះរួមមាន បុគ្គលិក សមាជិកគ្រួសារ មិត្តភក្តិ ដៃគូអាជីវកម្ម របស់បុរី ឌឹ ផ្លរ៉ា ព្រមទាំំងសាធារណៈជនផងដែរ។ ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងរៃអង្គាសមូលនិធិ ដើម្បីជួយដល់ប្រតិបត្តិការរបស់មន្ទីពេទ្យគន្ធបុប្ផាឲ្យមាននិរន្តរភាព។ មន្ទីរពេទ្យនេះបានផ្តល់សេវាសុខភាពដោយឥតគិតប្រាក់ទៅកាន់ កុមារម្ពុជាជាច្រើនទសវត្សរ៍មកហើយ និងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ ធនធានមនុស្សនៅប្រទេស។

លោក ឧកញ៉ា លីម កុកឡុង អគ្គនាយក ក្រុមហ៊ុនឌឹ ផ្លរ៉ា គ្រុប បានសម្តែងការអរគុណទៅដល់អ្នកចូលរួម ដោយបានលើកឡើងថា៖
“យើងខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនទាំងអស់គ្នា ដែលបានចូលរួមធ្វើឲ្យព្រឹត្តិការណ៍នេះសម្រេចបានដោយជោគជ័យ។ ការចូលរួមរបស់លោកអ្នក មិនត្រឹមតែផ្តល់ការគាំទ្រដល់មន្ទីពេទ្យគន្ធបុប្ផា តែប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់សុខភាពការរួបរួមគ្នា និងការយោគយល់គ្នានៅក្នុងសហគមន៍យើងផងដែរ។ តាមរយៈការរត់រួមគ្នានេះ យើងអាចបញ្ជាក់បានថា យើងរួមគ្នាខ្មែរតែមួយរួបរួមគ្នាដើម្បីអនាគតកុមារកម្ពុជា”
ព្រឹត្តិការណ៍រត់សប្បុរសធម៌ “10K of Love” បង្ហាញពីវប្បធម៌នៃការ យកចិត្តទុកដាក់របស់ក្រុមហ៊ុនឌឹ ផ្លរ៉ា គ្រុប ក្នុងការជួយសង្គម និងជម្រុញការរស់នៅប្រកបដោយផាសុខភាព និងជួបជុំក្រុមគ្រួសារ។ កម្មវិធីនេះក៏បានគូសបញ្ជាក់ អំពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុនចំពោះបញ្ហាសង្គម ក្នុងការកែលំអរគុណភាពជីវិត និងពង្រឹង សហគមន៍ឲ្យកាន់តែប្រសើរនៅកម្ពុជា។

ក្នុងឱកាសនៃការប្រារព្ធខួបអនុស្សាវរីយ៍១០ឆ្នាំ នៃការដំណើរការ អាជីវកម្ម ក្រុមហ៊ុនឌឹ ផ្លរ៉ា គ្រុប មានការផ្តល់ជូនជាពិសេសពីគម្រោងបុរី ឌឹ ផ្លរ៉ា។ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ ១០០,០០០ដុល្លារ ភ្លាមៗសម្រាប់ការទិញផ្ទះវីឡា។ មិនត្រឹមតែប៉ុណ្ណោះ អតិថិជនដែលអញើញមកទស្សនាផ្ទះគំរូ នឹងទទួលបានប័ណ្ណសាច់ប្រាក់ (voucher) ដែលមានតម្លៃ១០ដុល្លារ ភ្លាមៗផងដែរ។

គម្រោងឌឹ ផ្លរ៉ា មានទីតាំងយុទ្ធសាស្ត្រស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ 6 និងនៅតំបន់បឹងកេងកង។ គម្រោង The Flora និង The Flora Suites ជាគម្រោងស្ថិតនៅលើទីតាំងល្អ មាន ការរចនាម៉ូតផ្ទះស្អាតទំនើប និងគុណភាពសំណង់ល្អប្រណិត។ ការអភិវឌ្ឍន៍ទាំងនេះឆ្លុះបញ្ចាំងពីទស្សនវិស័យរបស់ឌឹ ផ្លរ៉ា គ្រុប ក្នុងការផ្តល់ “ប្រណិតភាពក្នុងការរស់នៅ” ដល់ម្ចាស់ផ្ទះនិងវិនិយោគគិនទាំងអស់។

សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោងរបស់ឌឹ ផ្លរ៉ា សូមទំនាក់ទំនងមកលេខទូរសព្ទ័ ០១០/០៨៧ ៣៦៦ ៨៨៦

អំពី ឌឹ ផ្លរ៉ា គ្រុប

ក្រុមហ៊ុនឌឹ ផ្លរ៉ា គ្រុប ជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ ដ៏មានកេរ្តិ៍ឈ្មោះនាំមុខគេមួយនៅកម្ពុជា លើការបង្កើតសហគមន៍លំនៅដ្ឋានលំដាប់អភិជន ផ្ទះអាជីវកម្មដ៏មរមាញញឹក និងគម្រោងលំនៅដ្ឋានតម្លៃសមរម្យ។ លើសពីការខិតខំប្រឹងប្រែងពង្រីកអាជីវកម្ម ក្រុមហ៊ុនឌឹ ផ្លរ៉ា គ្រុប ប្តេជ្ញាចិត្ត ខ្ពស់លើកិច្ចការការងារសង្គម ដើម្បីរួមចំណែកក៏សាងអនាគតកម្ពុជាផងដែរ ។