អាជីវកម្មអាមេរិក ខ្ចីលុយពីប្រទេសចិនដល់ជាង ២០០ពាន់ដុល្លារ ក្នុងពេល ២៥ឆ្នាំចុងក្រោយ

អន្តរជាតិ

អាជីវកម្មអាមេរិក ត្រូវបានគេប៉ាន់ប្រមាណថា បានខ្ចីលុយជាង ២០០ពាន់លានដុល្លារ ពីធនាគារចិន ក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ ពោលគឺច្រើនជាងបណ្តាក្រុមហ៊ុនរបស់បណ្តាប្រទេសផ្សេងទៀត នៅលើពិភពលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរបាយការណ៍មួយចេញផ្សាយដោយអង្គការស្រាវជ្រាវ AidData នៃមហាវិទ្យាល័យ Villiam & Mary របស់សហរដ្ឋអាមេរិក ទើបតែបានបង្ហាញថា ធនាគាររដ្ឋមចិន បានផ្តល់ប្រាក់កម្ចីជាង ២០០ពាន់លានដុល្លារ ដល់ក្រុមហ៊ុន នៅចន្លោះឆ្នាំ២០០០ ដល់ឆ្នាំ២០២៥។

សម្រាប់ចំនួននេះ គឺជាទំហំដ៏ធំបំផុតនៃការខ្ចីប្រាក់ដោយប្រទេសតែមួយ ពីប្រទេសដែលមានទំហំសេដ្ឋកិច្ចធំជាងគេបំផុតទីពីរនៅលើពិភពលោក។ មិនតែប៉ុណ្ណោះ បើតាមលោក Brad Parks នាយកប្រតិបត្តិនៃ AidData ក៏បានបង្ហាញការហួសចិត្តថា ចំពោះតួលេខដ៏ច្រើននេះ នៅពេលដែលទាំអតីតប្រធានាធិបតី ចូ បៃដិន និងលោក ដូណាល់ ត្រាំ បានជំរុញឲ្យអាជីវកម្មអាមេរិកទាំងអស់ មានការប្រុងប្រយ័ត្នចំពោះប្រាក់កម្ចីពីប្រទេសចិន។

ជម្រាបជូនផងដែរថា បើតាមរបាយការណ៍ពី AidData បង្ហាញឲ្យដឹងទៀតថា ទឹកប្រាក់ភាគច្រើននៃកម្ចីនេះ គឺត្រូវបានប្រើប្រាស់សម្រាប់គាំទ្រដល់ក្រុមហ៊ុនចិនដែលទិញភាគហ៊ុននៅក្នុងក្រុមហ៊ុនអាមេរិក ដែលភាគច្រើនពាក់ព័ន្ធនឹងបច្ចេកវិទ្យាសំខាន់ៗ និងសន្តិសុខជាតិ ដូចជាមនុស្សយន្ត បន្ទះឈីបស៊ីមីកុងដុកទ័រ និងជីវបច្ចេកវិទ្យា ជាដើម៕​