ភរិយាថៅកែក្រុមហ៊ុន Vingroup ឡើងតំណែងជាអ្នកដាច់គេទីពីររបស់ប្រទេសវៀតណាម

អន្តរជាតិ

លោកស្រី Pham Thu Huong ដែលជាភរិយារបស់ប្រធានក្រុមហ៊ុន Vingroup លោក Pham Nhat Vuong បានវ៉ាដាច់លោកស្រី​ Nguyen Thi Phuong Thao ប្រធានក្រុមហ៊ុន Vietjet ដើម្បីក្លាយជាអ្នកមានបំផុតទីពីរនៅក្នុងប្រទេសវៀតណាម បន្ទាប់ពីទ្រព្យសម្បត្តិរបស់លោកស្រី កើនឡើង ២៦៥លានដុល្លារបន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម Forbes បានបង្ហាញឲ្យដឹងថា ទ្រព្យសម្បត្តិសរុបរបស់លោកស្រី Pham Thu Huong បានឈានដល់ ៤,១ពាន់លានដុល្លារ ដោយបានឡើងជំនួសតំណែងលោកស្រី Nguyen Thi Phuong Thao ដែលបច្ចុប្បន្នមានទ្រព្យសម្បត្តិ ៤ពាន់លានដុល្លារ និងបានកាន់តំណែងជាអ្នកមានបំផុតទីពីររបស់ប្រទេសវៀតណាមអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

គួរឲ្យដឹងថា លោកស្រី​ Huong ជាស្ថាបនិកម្នាក់នៃក្រុមហ៊ុន Vingroup ដែលបច្ចុប្បន្នកំពុងបម្រើការជាអនុប្រធានក្រុមហ៊ុនផងដែរ។ លើសពីនេះ លោកស្រីក៏ជាប្រធានក្រុមហ៊ុន Green SM ដែលជាក្រុមហ៊ុនហៅឡានតាក់ស៉ី បង្កើតឡើងដោយមហាសេដ្ឋី Pham Nhat Vuong ដែលជាស្វាមីរបស់លោកស្រីផងដែរ។

ជម្រាបជូនថា បច្ចុប្បន្ន លោក Pham Nhat Vuong នៅតែជាអ្នកមានបំផុតនៅក្នុងប្រទេសវៀតណាម ដោយមានទ្រព្យសម្បត្តិសរុបចំនួន ៣៦,៥ពាន់លានដុល្លារ។ ប្រធានក្រុមហ៊ុន Vingroup រូបនេះជាប់ចំណាត់ថ្នាក់ទី៦០ ក្នុងបញ្ជីមហាសេដ្ឋីពិភពលោក និងជាអ្នកមានដាច់គេរបស់អាស៊ីអាគ្នេយ៍ផងដែរ៕​