ស្ថាបនិកក្រុមហ៊ុនបន្ទះឈីប EO Technics ឡើងងារជាមហាសេដ្ឋី ក្រោយ AI រីកចម្រើនខ្លាំង

អន្តរជាតិ

តម្រូវការកើនឡើងខ្លាំងសម្រាប់បន្ទះឈីបអង្គចងចាំដែលជាប់ទាក់ទងនឹងការរីកចម្រើននៃបច្ចេកវិទ្យា AI បានជំរុញឲ្យភាគហ៊ុនរបស់ក្រុមហ៊ុនកូរ៉េខាងត្បូង EO Technics កើនឡើងជាង ៤០% នៅឆ្នាំនេះ និងធ្វើឲ្យស្ថាបនិក លោក Sung Kyu-dong ឡើងតំណែងជាមហាសេដ្ឋីផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Sung វ័យ ៦៨ឆ្នាំ កាន់កាប់ភាគហ៊ុន ២៨% នៅក្នុងក្រុមហ៊ុន EO Technics ក្នុងនាមជាម្ចាស់ភាគហ៊ុនធំជាងគេ ខណៈពេលដែលភរិយាលោក គឺលោកស្រី Chung Yoon-hye និងកូនប្រុសពីរនាក់ទៀត មានភាគហ៊ុនជិត ២%។ Forbes ប៉ាន់ប្រមាណថាទ្រព្យសម្បត្តិសរុបរបស់គ្រួសារនេះមានចំនួន ១ពាន់លានដុល្លារគិតត្រឹមថ្ងៃទី២៧ ខែមីនា។

គួរឲ្យដឹងថា ដោយមានមូលដ្ឋាននៅតំបន់ Anyang ភាគខាងត្បូងនៃទីក្រុងសេអ៊ូល ក្រុមហ៊ុន EO Technics ផលិតឧបករណ៍ដែលមានមូលដ្ឋានលើឡាស៊ែរ និងត្រូវបានយកប្រើក្នុងការផលិតបន្ទះឈីបអង្គចងចាំ។

ក្រុមហ៊ុននេះបានរាយការណ៍ពីប្រាក់ចំណូលចំនួន ៣៨១ពាន់លានវ៉ុន (២៥៣លានដុល្លារ) ក្នុងឆ្នាំ ២០២៥ កើនឡើង ១៩% ពីឆ្នាំទៅ ខណៈពេលដែលប្រាក់ចំណូលសុទ្ធបានកើនឡើង ៣៥% ដល់ ៥៨ពាន់លានវ៉ុន។ នេះបើយោងតាមទស្សនាវដ្តី ​​Forbes៕​