Apple ដណ្តើមចំណែកទីផ្សារស្មាតហ្វូនចិនដល់ ២៥% ដោយសារតម្រូវការ iPhone 17

អន្តរជាតិ

យោងតាមទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវ Counterpoint បានបង្ហាញថ្ងៃទី១៨ ខែវិច្ឆិកា ក្រុមហ៊ុន Apple ទទួលបានចំណែកខ្ពស់បំផុតរហូតដល់ ២៥% នៅក្នុងទីផ្សារស្មាតហ្វូនរបស់ប្រទេសចិនក្នុងខែតុលា ខណៈការលក់បានកើនឡើង ៣៧% ដោយសារតែតម្រូវការខ្លាំងសម្រាប់ស៊េរី iPhone 17។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទិន្នន័យពីប្រភពដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា ការលក់ស្មាតហ្វូនសរុបរបស់ចិន បានកើនឡើង ៨% នៅក្នុងខែតុលា បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដែលជំរុញដោយក្រុមហ៊ុន Apple និងក្រុមហ៊ុនផលិតស្មាតហ្វូននៅក្នងស្រុកផ្សេងទៀត។

គួរឲ្យដឹងផងដែរថា ម៉ាកយីហោក្នងស្រុកក៏បានរួមចំណែកដល់កំណើននៅក្នុងទីផ្សារស្មាតហ្វូនចិនផងដែរ ដោយក្រុមហ៊ុន Xiaomi បានឡើងដល់ចំណាត់ថ្នាក់លេខ២ ជាលើកដំបូង ក្នុងរយៈពេលជាងមួយទសវត្ស បន្ទាប់ពីការចេញលក់ស៊េរី 17 របស់ខ្លួនមុនកាលកំណត់។

ដោយឡែក ចំពោះការលក់ស្មាតហ្វូនរបស់ Oppo បានកើនឡើង ១៩% ផងដែរ នៅក្នុងខែតុលា ដែលជំរុញដោយតម្រូវការសម្រាប់ស៊េរី Find X9 និងស៊េរី Reno 14 របស់ខ្លួន៕​