ជាលើកដំបូង Harvard បាត់បង់តំណែងកំពូលរបស់ខ្លួនទៅឲ្យចិន ក្នុងនាមជាសាកលវិទ្យាស្រាវជាវធំបំផុតលើលោក

អន្តរជាតិ

ជាលើកដំបូងក្នុងរយៈពេលជាង ១០ឆ្នាំចុងក្រោយនេះ សាកលវិទ្យាល័យ Harvard របស់សហរដ្ឋអាមេរិក បានបាត់បង់តំណែងកំពូលរបស់ខ្លួន ទៅឲ្យសាកលវិទ្យាល័យរបស់ចិនមួយ ក្នុងនាមជាសាកលវិទ្យាល័យស្រាវជ្រាវវិទ្យាសាស្រ្តដ៏ធំ និងល្អបំផុត នៅលើពិភពលោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន SCMP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមបញ្ជីចំណាត់ថ្នាក់ស្រាវជ្រាវ ដែលបោះពុម្ពផ្សាយដោយស្ថាប័ន Nature Index កាលពីថ្ងៃទី១០ ខែមិថុនា គឺផ្អែកទៅលើអត្ថបទស្រាវជ្រាវសរុបជាង ១២៥,០០០ នៅទូទាំងការបោះពុម្ពផ្សាយចំនួន ១៧៨ ស្ថាប័នសិក្សា ក្នុងឆ្នាំ២០២៥។

ដូច្នេះ យោងតាមលទ្ធផល សាកលវិទ្យាល័យចិន Zhejiang បានវ៉ាដាច់សាកលវិទ្យាល័យ Harvard ដើម្បីក្លាយជាស្ថាប័នសិក្សាឈានមុខគេរបស់ពិភពលោក។ សាកលវិទ្យាល័យនេះ មានចំណុចខ្លាំងក្នុងការស្រាវជ្រាវក្នុងវិស័យគីមីវិទ្យា វិទ្យាសាស្ត្រជីវសាស្រ្ត និងវិទ្យាសាស្ត្រអនុវត្ត រួមជាមួយនឹងការរួមចំណែកកាន់តែសំខាន់ក្នុងវិស័យវិទ្យាសាស្ត្រសង្គម និងសុខភាព។

ចំនួននៃការបោះពុម្ពផ្សាយរបស់សាកវិទ្យាល័យ Zhejiang បានកើនឡើង ២២,៧% ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ខណៈពេលដែលសាកលវិទ្យាល័យ Harvard បានកើនឡើងត្រឹមតែ ០,៦% ប៉ុណ្ណោះ។ នេះជាលើកដំបូងដែលសាកលវិទ្យាល័យ Harvard បានបាត់បង់តំណែងកំពូលរបស់ខ្លួន គិតចាប់តាំងពីបញ្ជីចំណាត់ថ្នាក់ Nature Index ត្រូវបានបោះពុម្ពផ្សាយជាលើកដំបូងក្នុងឆ្នាំ២០១៤ មក។

គួរជម្រាបជូនផងដែរថា ប្រទេសចិននៅតែជាអ្នករួមចំណែកធំបំផុតចំពោះលទ្ធផលស្រាវជ្រាវសកល។ ជាមួយនឹងការបោះពុម្ពផ្សាយសរុបជាង ៥៩ ០០០ បានធ្វើឲ្យពួកគេក្លាយជាប្រទេសតែមួយគត់ក្នុងចំណោមប្រទេសកំពូលទាំង១០ ដែលឃើញពីការកើនឡើងនៃការស្រេាវជ្រាវខ្ពស់បំផុត ប្រហែល ២២% នៅចន្លោះឆ្នាំ២០២៤ ដល់២០២៥៕​