អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស នៅព្រឹកថ្ងៃពុធ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បាននាំយកអង្ករចំនួន ១០តោន ប្រគល់ជូនដល់ឯកឧត្តម សុខ លូ អភិបាល ខេត្តបាត់ដំបង សម្រាប់ឧបត្ថម្ភគាំទ្រដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។

ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា អំណោយរបស់សប្បុរសជននាពេលនេះ គឺជាការជួយគាំទ្រដល់កងកម្លាំងជួរមុខ ក្រោមស្មារតីស្នេហាជាតិ និងការចូលរួមចំណែកជួយជាតិតាមរយៈសមរភូមិក្រោយជួយសមរភូមិជួរមុខ។
ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបងឯកឧត្តម សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ដែលបានឧបត្ថម្ភអំណោយជាអង្ករចំនួន១០តោន សម្រាប់ចូលរួមគាំទ្រដល់កងកម្លាំងជួរមុខ ដែលជាការចូលរួមចំណែកជួយជាតិ និងជាការលើកទឹកចិត្តដល់វីរកងទ័ព ជួរមុខរបស់ប្រទេសកម្ពុជា៕












