អ្នកឧកញ៉ា គិត ម៉េង នឹងអញ្ជើញថ្លែងសុន្ទរកថាបើកសន្និបាតបូកសរុបលទ្ធផលការងារ​សភាពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា, ប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារ​ផ្នែក​ឯកជន​សម្រាប់យន្តការវេទិការាជរដ្ឋាភិបាលផ្នែកឯកជន និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន​សម្រាប់កម្ពុជា នឹងអញ្ជើញថ្លែងសុន្ទរកថាបើក “សន្និបាតបូកសរុបលទ្ធផលការងារ​សភាពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦” នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២០ ខែវិច្ឆិកា ម្សិលមិញនេះ បានសេចក្តីជូនដំណឹងគោរពអញ្ជើញ សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជាទាំងអស់ ដើម្បីចូលរួមពិធី «អបអរមហាសន្និបាតបូកសរុបលទ្ធផលការងារ​សភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦» ដែលនេះជាព្រឹត្តិការណ៍ជួបជុំដ៏ធំប្រចាំឆ្នាំ នៃមហាគ្រួសារសភាពាណិជ្ជកម្មកម្ពុជា ក្នុងគោលបំណងជួបជុំ សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជានៅ​ក្នុងប្រទេស និងតំណាងការិយាល័យសភាពាណិជ្ជកម្មកម្ពុជានៅក្រៅប្រទេសទាំងអស់។

សូមជម្រាបថា ក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងផ្តល់កិតិ្តយសអញ្ជើញចូលរួមជា​អធិបតីដ៏ខ្ពង់ខ្ពស់​នៅក្នុង «មហាសន្និបាតនិងពិសារអាហារសាមគ្គីមហាគ្រួសារសភាពាណិជ្ជកម្មកម្ពុជា» នាពេលរសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ព្រមទាំងមានការអញ្ជើញ​ចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ពីរដ្ឋាភិបាល ស្ថានទូត ដៃគូអភិវឌ្ឍន៍ សភាពាណិជ្ជកម្មអន្តរជាតិនៅកម្ពុជា និង​សមាគមធុរកិច្ចជាតិ និងអន្តរជាតិ ដើម្បីបង្កើតជំនួបពាណិជ្ជកម្មដ៏ធំ ក្នុងការស្វែងយល់អោយកាន់តែច្បាស់នូវ បរិយាកាសវិនិយោគ ការលានុវត្តភាពធុរកិច្ច ការអភិវឌ្ឍសេដ្ចកិច្ច និងបង្កើនកិច្ចសហការរវាង ធុរជនជាតិ និង​អន្តរជាតិទូទាំងប្រទេសផងដែរ៕