អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា, ប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជនសម្រាប់យន្តការវេទិការាជរដ្ឋាភិបាលផ្នែកឯកជន និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នឹងអញ្ជើញថ្លែងសុន្ទរកថាបើក “សន្និបាតបូកសរុបលទ្ធផលការងារសភាពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦” នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២០ ខែវិច្ឆិកា ម្សិលមិញនេះ បានសេចក្តីជូនដំណឹងគោរពអញ្ជើញ សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជាទាំងអស់ ដើម្បីចូលរួមពិធី «អបអរមហាសន្និបាតបូកសរុបលទ្ធផលការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦» ដែលនេះជាព្រឹត្តិការណ៍ជួបជុំដ៏ធំប្រចាំឆ្នាំ នៃមហាគ្រួសារសភាពាណិជ្ជកម្មកម្ពុជា ក្នុងគោលបំណងជួបជុំ សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជានៅក្នុងប្រទេស និងតំណាងការិយាល័យសភាពាណិជ្ជកម្មកម្ពុជានៅក្រៅប្រទេសទាំងអស់។
សូមជម្រាបថា ក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងផ្តល់កិតិ្តយសអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុង «មហាសន្និបាតនិងពិសារអាហារសាមគ្គីមហាគ្រួសារសភាពាណិជ្ជកម្មកម្ពុជា» នាពេលរសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ពីរដ្ឋាភិបាល ស្ថានទូត ដៃគូអភិវឌ្ឍន៍ សភាពាណិជ្ជកម្មអន្តរជាតិនៅកម្ពុជា និងសមាគមធុរកិច្ចជាតិ និងអន្តរជាតិ ដើម្បីបង្កើតជំនួបពាណិជ្ជកម្មដ៏ធំ ក្នុងការស្វែងយល់អោយកាន់តែច្បាស់នូវ បរិយាកាសវិនិយោគ ការលានុវត្តភាពធុរកិច្ច ការអភិវឌ្ឍសេដ្ចកិច្ច និងបង្កើនកិច្ចសហការរវាង ធុរជនជាតិ និងអន្តរជាតិទូទាំងប្រទេសផងដែរ៕




