«បើគេសួរអូន»កំពូលតារាចម្រៀង ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា កំពុងផ្ទុះខ្លាំងតាមបណ្តាញសង្គម TikTok

សង្គម​ និង​សេដ្ឋកិច្ច

ឆ្លើយតបតាមសំណូមពរអ្នកគាំទ្រ ទីបំផុតបទចម្រៀងមនោសញ្ចេតនារៀបរាប់ពីការខូចចិត្តរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលមានចំណងជើងថា « បើគេសួរអូន » និងបទ « បើគេសួរបង » របស់កំពូលតារាចម្រៀង តន់ ចន្ទសីម៉ា បានចេញភ្លាមផ្ទុះការចាប់អារម្មណ៍ខ្លាំងពីមហាជនលើបណ្តាញសង្គម ពិសេស TikTok តែម្តង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គ្រាន់តែបទចម្រៀង «បើគេសួរអូន» ចេញជា Full Audio របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ និង Full MV កំពូលតារាចម្រៀង តន់ ចន្ទសីម៉ា ចេញភ្លាមមានអ្នកគាំទ្រជាច្រើនបានសរសើរ ថែមទាំងនិយាយថា បទចម្រៀងនេះ ពិរោះរណ្តំចិត្តនិងត្រូវសាច់រឿងរបស់ពួកគេណាស់។ អ្នកខ្លះទៀតបាននិយាយថា ពួកគេម្នាក់ៗស្តាប់បទចម្រៀងមួយបទនេះ មួយថ្ងៃមិនតិចជាង១០ដងឡើយ។

គួរបញ្ជាក់ផងដែរថា បទចម្រៀងទាំងពីរVersion(ប្រុសស្រី)គឺជាស្នាដៃនិពន្ធមេឡូឌីនិងបទចម្រៀងដោយ BM និងនិពន្ធទំនុកច្រៀងដោយលោក សេង តារា ។ បើយើងក្រឡេកមើលនៅលើ TikTok បទប្រុសមានចំនួនអ្នកលេងជាង 100kឯណោះ ចំណែកបទស្រីមានអ្នកលេងជាង 60K ។

តាមប្រភពព័ត៌មានពីអ្នកផលិតនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា បានបង្ហើបប្រាប់ថា Full MV « បើគេសួរអូន » របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ កំពុងថតមានចំណុចពិសេសជាច្រើនដែលទាក់ចិត្តអ្នកគាំទ្រ ដូច្នេះកុំភ្លេចរង់ចាំតាមដានទស្សនា Full MV ថ្មីទាំងអស់គ្នា៕

សូមស្ដាប់បទ “បើគេសួរបង” របស់ ឧកញ៉ា ព្រាប សុវត្ថិ

សូមស្តាប់បទ« បើគេសួរអូន » របស់កំពូលតារាច្រៀង កញ្ញា តន់ ចន្ទសីម៉ា