ក្រុមហ៊ុនធំៗរបស់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ចំនួន៣ ប្រកាសឧបត្ថម្ភផ្លូវការកម្មវិធីប្រគំតន្ត្រី «The Rise for Khmer» នៅទីក្រុងប៉ារីស

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុនលំដាប់ធំៗនៅកម្ពុជាចំនួន៣ បានប្រកាសជាអ្នកឧបត្ថម្ភធំផ្លូវការ​នៃកម្មវិធីប្រគំតន្ត្រី «The Rise for Khmer» នៅសាល Salle Pleyel ទីក្រុងប៉ារីស ប្រទេសបារាំង ដែលដឹកនាំរៀបចំដោយសមាគមសិល្បករខ្មែរ ​នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សមាគមសិល្បករខ្មែរ ផលិតកម្មបារមី និង Sabay Events Production បានសម្ដែងការស្វាគមន៍យ៉ាងអស្ចារ្យ​ជូនអ្នកឧបត្ថម្ភផ្លូវការនៃកម្មវិធី «Rise for Khmer»។ ក្រុមហ៊ុនឧបត្ថម្ភធំៗទាំងនោះរួមមាន អ្នកឧបត្ថម្ភ Platinum គឺក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group of Companies) របស់អ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុន ជីប ម៉ុង លែន (Chip Mong Land) បុត្រសម្ព័ន្ធក្រុមហ៊ុន ជីប ម៉ុង ដែលមាន លោកអ្នកឧកញ៉ា ភាព ហៀក, លោកអ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង ជាសហស្ថាបនិក។ រីឯអ្នកឧបត្ថម្ភ Gold គឺក្រុមហ៊ុន វិនិយោគទុនអណិកជនកម្ពុជា OCIC (Overseas Cambodian Investment Corporation) របស់​លោកអ្នកឧកញ៉ា ពុង ឃាវសែ។

សមាគមសិល្បករខ្មែរ បាននបញ្ជាក់ថា សមាគមពិតជាមានកិត្តិយសយ៉ាងធំធេង ដែលបានសហការជាមួយ​អ្នកឧបត្ថម្ភ ដើម្បីនាំយកសិល្បៈ វប្បធម៌ និងសំឡេងខ្មែរទៅកាន់ឆាកអន្តរជាតិ។ នេះជាជំហានដ៏មានន័យមួយ​ដើម្បីឱ្យសិល្បៈខ្មែរត្រូវបានពិភពលោកទទួលស្គាល់ និងអបអរសាទរយ៉ាងពេញទំហឹង។ ការប្រគំតន្ត្រី «The Rise for Khmer» មិនត្រឹមតែជាព្រឹត្តិការណ៍វប្បធម៌ដ៏សំខាន់ប៉ុណ្ណោះទេ តែក៏ជាបេសកកម្មមនុស្សធម៌ និងសង្គមដ៏មាន​អត្ថន័យជ្រាលជ្រៅផងដែរ។