អន្តរក្រសួង និងប្រទេសចំនួន៤ ចុះពិនិត្យស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក តម្លៃជាង២០លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

អន្តរក្រសួង និងបណ្តាប្រទេសចំនួន៤ទៀត កាលចុងសប្តាហ៍ បានធ្វើដំណើរទស្សនកិច្ចចុះពិនិត្យស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក រាជធានីភ្នំពេញ តម្លៃជាង២០លានដុល្លារ ដែលដំណើរទស្សនកិច្ចនេះ គឺធ្វើឡើងក្រោមកម្មវិធីសន្និបាតអេវ៉ាប់លើកទី៤ ស្តីពីភាពជាដៃគូលើការគ្រប់គ្រងទឹកកខ្វក់ក្នុងតំបន់អាស៊ី (AWaP)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដំណើរទស្សនកិច្ចពិនិត្យ និងសិក្សាស្វែងយល់អំពីដំណើរការប្រតិបត្តិការចុះពិនិត្យស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក រាជធានីភ្នំពេញ តម្លៃជាង២០លានដុល្លារនេះ ធ្វើធ្វើឡើងក្រោមការដឹកនាំដោយមានក្រុមការងារបច្ចេកទេសរបស់អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយក្រុមការងារបច្ចេកទេស JICA និងក្រោមការសម្របសម្រួលពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។

ដំណើរទេស្សនកិច្ចនេះ ក៏មានការចូលរួមពីគណៈប្រតិភូមកពីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៃប្រទេសជប៉ុន (MLIT) និងតំណាងប្រទេសជាសមាជិក AWaP ចំនួន ៤ប្រទេស រួមមាន៖ បង់ក្លាដេស ឥណ្ឌូណេស៊ី ហ្វីលីពីន និងវៀតណាម លើសពីនេះទៀត ក៏មានការចូលរួមពីនិស្សិតវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផងដែរ។

សូមបញ្ជាក់ផងដែរថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯកនេះ ត្រូវបានសាងសង់លើផ្ទៃដីទំហំ ៣ហិកតា និងប្រើប្រាស់បច្ចេកវិទ្យា Pre-Trickling Filter System ដែលមានសមត្ថភាពប្រព្រឹត្តកម្មប្រមាណ ៥ ០០០ ម៣/ថ្ងៃ។ គម្រោងនេះ ត្រូវបានអភិវឌ្ឍក្រោមហិរញ្ញប្បទានជំនួយឥតសំណងពីរាជរដ្ឋាភិបាលជប៉ុន ជូនប្រជាជនកម្ពុជា ដែលមានតម្លៃប្រមាណ ២០លានដុល្លារអាមេរិក៕អត្ថបទ៖ហ្សាលីន