ហ្សាការតា វ៉ាដាច់តូក្យូក្លាយជាទីក្រុងមានប្រជាជនរស់នៅច្រើនជាងគេបំផុត នៅលើពិភពលោក

អន្តរជាតិ

រដ្ឋធានីហ្សាការតារបស់ប្រទេសឥណ្ឌូណេស៊ី បានវ៉ាដាច់ទីក្រុងតូក្យូរបស់ប្រទេសជប៉ុន ដោយក្លាយជាទីក្រុងធំដែលមានប្រជាជនរស់នៅច្រើនជាងគេបំផុតរបស់ពិភពលោក ជាមួយចំនួនសរុបរហូតដល់ ៤២ លាននាក់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Sky។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរបាយការណ៍ទស្សនវិស័យទីក្រុងពិភពលោក ឆ្នាំ២០២៥ របស់អង្គការសហប្រជាជាតិដែលបានចេញផ្សាយនៅក្នុងសប្តាហ៍នេះ​ បានបង្ហាញឲ្យដឹងថា ការធ្វើនគរូបនីយកម្មកំពុងមានការកើនឡើងជាលំដាប់ទូទាំងពិភពលោក ដោយទីក្រុងនានាឥឡូវនេះ មានប្រជាជនរស់នៅចំនួន ៤៥% នៃប្រជាជនសរុបចំនួន ៤,២ ពាន់លាននាក់ នៅលើពិភពលោក។

យ៉ាងណាមិញ ចំនួនទីក្រុងធំៗ ដែលមានប្រជាជន ១០ លាននាក់ ឬច្រើនជាងនេះ បានកើនឡើងបួនដង ពី ៨ទីក្រុង ក្នុងឆ្នាំ១៩៧៥ ដល់ ៣៣ ទីក្រុង ក្នុងឆ្នាំ ២០២៥។ ហើយទីក្រុងធំៗចំនួន ១៩ នៃចំនួននោះ គឺស្ថិតនៅក្នុងទ្វីបអាស៊ី។

យោងតាមរបាយការណ៍ថ្មីៗនេះ ទីក្រុងហ្សាការតា ឥឡូវនេះគឺជាទីក្រុងដែលមានប្រជាជនច្រើនជាងគេបំផុតរបស់ពិភពលោក ដែលមានប្រជាជនជិត ៤២ លាននាក់ បន្ទាប់មកគឺរដ្ឋធានីដាការបស់ប្រទេសបង់ក្លាដែស ដែលមានប្រជាជនជិត ៤០ លាននាក់។ ដោយឡែក ទីក្រុងតូក្យូរបស់ជប៉ុន បច្ចុប្បន្នស្ថិតនៅលំដាប់ទីបី ដោយមានប្រជាជនចំនួន ៣៣ លាននាក់។

ជម្រាបជូនថា ទីក្រុងតូក្យូធ្លាប់ជាទីក្រុងដែលមានប្រជាជនច្រើនជាងគេបំផុតរបស់ពិភពលោកអស់រយៈពេលជាច្រើនទសវត្សមកហើយ។ ទោះជាយ៉ាងណាក៏ដោយ ចាប់តាំងពីឆ្នាំ២០០០ មក អត្រាកំណើនប្រជាជននៅទីក្រុងហ្សាកាតា និងដាកាមានចំនួនប្រាំ និងប្រាំពីរដងនៃរដ្ឋធានីជប៉ុន ៕​