«ពេលវេលាក្រោមម្កុដដ៏ប្រណិត៖ ព្រះនាង និងអនុស្សាវរីយ៍នៃរាជធានីភ្នំពេញ» សណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ និងវិចិត្រសាលសិល្បៈ ILLUSAB សហការតាំងពិព័រណ៍សិល្បៈថ្មី

សង្គម​ និង​សេដ្ឋកិច្ច

សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ មានមោទនភាពក្នុងការតាំងបង្ហាញពិព័រណ៍សិល្បៈថ្មីបំផុត «ពេលវេលាក្រោមម្កុដដ៏ប្រណិត៖ ព្រះនាង និងអនុស្សាវរីយ៍នៃរាជធានីភ្នំពេញ» ដែលបង្ហាញពីសិល្បៈ និងបេតិកភណ្ឌវប្បធម៌នៃព្រះរាជាណាចក្រកម្ពុជា។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិព័រណ៍នេះបង្ហាញពីភាពប្រណិតនៃម្កុដរបាំប្រពៃណីខ្មែរ និងផ្ទាំងគំនូរសោភ័ណភាពស្ថាបត្យកម្មរបស់រាជធានីភ្នំពេញ តាមរយៈការសន្ទនារវាងប្រពៃណី និងទំនើបសម័យ។ ភ្ញៀវដែលអញ្ជើញមកទស្សនាពិព័រណ៍នេះនឹងទទួលបានបទពិសោធន៍តាមរយៈគំនូរពណ៌ទឹកដ៏ប្រណិត និងសិល្បៈគំនូរវីឡាបេតិកភណ្ឌរបស់សណ្ឋាគារ ហៃយ៉ាត់ រីជីនស៊ី ភ្នំពេញ ដែលជាអតីតវីឡារបស់រាជវង្ស។ ចំណែកម្កុដវិញរចនាដោយសិល្បករខ្មែរដែលមានទេព្យកោសល្យខ្ពស់មួយរូប បានឆ្នៃមកុដរបាំប្រពៃណីដ៏ប្រណិតថ្វាយព្រះពរដល់សម្ដេចរាជបុត្រី ព្រះរាម នរោត្តម បុប្ផាទេវី​។​

វីឡាបេតិកភណ្ឌរបស់សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដែលធ្លាប់ជាព្រះរាជដំណាក់របស់សម្ដេចរាជបុត្រី ព្រះរាម នរោត្តម បុប្ផាទេវី បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍។ ការតាំងពិព័រណ៍នេះមិនត្រឹមតែជាការចងចាំអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីតុល្យភាពរវាងសិល្បៈ និងអនុស្សាវរីយ៍ ដែលជាការឆ្លុះបញ្ចាំងទៅលើប្រវត្តិសាស្ត្រ និងការគិតឡើងវិញអំពីជីវិតដ៏ស្រស់បំព្រង។

ពិព័រណ៍សិល្បៈនេះ នឹងបើកជាសាធារណៈចាប់ពីថ្ងៃទី ២០ ខែវិច្ឆិកា ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ ដែលជាស្នាដៃពិសេសរបស់វិចិត្រករក្នុងស្រុកចំនូនប្រាំរូប៖

លោក ឈាង ហួត និង លោក ហេង សុផលលាង  អ្នករចនាម្កុដរបាំប្រពៃណី បានចូលរួមចំណែកក្នុងការសម្តែងរបាំព្រះរាជទ្រព្យរបស់សម្ដេចរាជបុត្រី ព្រះរាម នរោត្តម បុប្ផាទេវី ស្នាដែរបស់លោកជាចំណែកមួយក្នុងការថែរក្សានិងសិរីសោភានៃវប្បធម៌ខ្មែរ។

លោក អ៊ីម ពិសី សិល្បករដែលទទួលបានការបំផុសគំនិតពីវប្បធម៌ និងសោភ័ណភាពធម្មជាតិរបស់កម្ពុជា។ ជាអ្នកឈ្នះការប្រកួតផ្ទាំងរូបភាពកម្ពុជា និងមានស្នាដៃត្រូវបានបង្ហាញនៅទូទាំងអាស៊ី រួមមានជប៉ុន កូរ៉េខាងត្បូង ចិន និងឥណ្ឌា។
លោក ម៉ៃ សាក់ សិល្បករដែលមានភាពចម្រុះក្នុងការបង្កើតស្នាដៃ ដោយរួមបញ្ចូលសិល្បៈឌីជីថល និងសិល្បៈពណ៌ទឹក ដែលបង្ហាញទស្សនៈទំនើបអំពីភាពច្នៃប្រឌិតកម្ពុជា។
លោក សេង វិសាល ជាសិល្បករ និងជាគ្រូបង្រៀន ដែលត្រូវបានទទួលស្គាល់សម្រាប់ការបង្កើតរូបភាពសៀវភៅកុមារ និងសិល្បៈកំប្លែង ដោយចូលរួមអភិវឌ្ឍទេពកោសល្យច្នៃប្រឌិតរបស់កុមារ។​
លោក​ ម៉ន ភីរ៉ា សិល្បករដែលមានការប្តេជ្ញាចិត្ត ដែលស្នាដៃរបស់គាត់បង្ហាញពីការផ្សាភ្ជាប់យ៉ាងជ្រាលជ្រៅទៅនឹងមរតកវប្បធម៌ និងអត្តសញ្ញាណសិល្បៈកម្ពុជា។
               
លោក Juan Mercadante អ្នកគ្រប់គ្រងទូទៅ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ បានមានប្រសាសន៍ថា៖​ «យើងមានកិត្តិយសយ៉ាងខ្លាំងក្នុងការសហការជាមួយដៃគូរបស់យើង ដើម្បីផ្សព្វផ្សាយវប្បធម៌ខ្មែរ តាមរយៈការតាំងពិព័រណ៍ដ៏អស្ចារ្យនេះ។ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ តែងខិតខំបង្កើតបទពិសោធន៍ដែលភ្ជាប់ភ្ញៀវរបស់យើងទៅនឹងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបនៃរាជធានីភ្នំពេញ។ ការបង្ហាញទេពកោសល្យរបស់វិចិត្រករខ្មែរដល់សហគមន៍ និងភ្ញៀវអន្តរជាតិ គឺជាឯកសិទ្ធិដ៏ពិសេស ហើយយើងទន្ទឹងរង់ចាំស្វាគមន៍លោកអ្នកចូលរួមទទួលបទពិសោធន៍វប្បធម៌ដ៏ផូរផង់មួយនេះ។»
 អាស័យដ្ឋាន៖ ​សណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ
ផ្ទះលេខ ៥៥ ផ្លូវ១៧៨ សង្កាត់ជ័យជំនះ​ រាជធានីភ្នំពេញ 

ស្វែងយល់បន្ថែមអំពីពួកយើងនៅលើ Facebook | Instagram | LinkedIn | Tik Tok