ក្រសួងការពារអាមេរិក ផ្តល់កិច្ចសន្យាតម្លៃជាង ៧ពាន់លានដុល្លារ ដល់ក្រុមហ៊ុនផលិតយន្តហោះ Boeing

អន្តរជាតិ

ក្រសួងការពារជាតិសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានប្រកាសថា ខ្លួនបានផ្តល់ជូនកិច្ចសន្យាធំៗចំនួនពីរ ដល់ក្រុមហ៊ុន Boeing ដែលមានតម្លៃសរុបប្រមាណជាង ៧ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្រោមកិច្ចសន្យាទាំងនេះ យោធាអាមេរិក បានផ្តល់កិច្ចសន្យាមួយដែលមានតម្លៃជិត ៤,៧ពាន់លានដុល្លារ ដល់ Boeing សម្រាប់ការផលិតឧទ្ធម្ភាគចក្រវាយប្រហារ Apache AH-64E ថ្មី រួមទាំងឧទ្ធម្ភាគចក្រហ្វឹកហាត់ Longbow Crew និងឧបករណ៍ពាក់ព័ន្ធផ្សេងទៀត។

លើសពីនេះ កងទ័ពអាកាស ក៏បានផ្តល់កិច្ចសន្យាមានតម្លៃ ២,៤ពាន់លានដុល្លារផ្សេងទៀត ដល់ក្រុមហ៊ុន Boeing សម្រាប់ការផលិតយន្តហោះ Lot 12 Block G081 និងអាជ្ញាប័ណ្ណពាក់ព័ន្ធ។

ជម្រាបជូនផងដែរថា ជុំវិញកិច្ចសន្យាទីមួយ ក្រុមហ៊ុន Boeing ត្រូវបានគេរំពឹងទុកថានឹងបញ្ចប់ នៅចុងខែឧសភា ឆ្នាំ២០៣២ ខណៈពេលដែលកិច្ចសន្យាទីពីរ នឹងត្រូវបញ្ចប់នៅចុងខែមិថុនា ឆ្នាំ២០២៩៕​