នៅសប្ដាហ៍ក្រោយនេះ, ឱកាសការងារជាង៨ម៉ឺនកន្លែងនៅទូទាំងប្រទេស កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ មកដាក់ពាក្យធ្វើការ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា​ នៅសប្ដាហ៍ក្រោយនេះ មានឱកាសការងារចំនួន ៨៦,៨៩១ កន្លែង នៅទូទាំងរាជធានី-ខេត្ត ទាំង២៥ កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនអតីតពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ មកដាក់ពាក្យធ្វើការ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការបញ្ជាក់ពីក្រសួងការងារ នៅថ្ងៃទី៣០ ខែវិច្ឆិកានេះ ឱកាសការងារនៅទូទាំងរាជធានី-ខេត្ត ទាំង២៥ រួមមាន៖ រាជធានីភ្នំពេញ មានឱកាសការងារចំនួន ២៥,២១៧កន្លែង , ខេត្ដកំពង់ស្ពឺ ២១,០៦៩កន្លែង, ខេត្ដកណ្ដាល ៩,២៥៦កន្លែង, ខេត្ដតាកែវ ៨,២០៩កន្លែង, ខេត្ដស្វាយរៀង ៥,១៧១កន្លែង, ខេត្ដកំពង់ឆ្នាំង ៤,៦៣៦កន្លែង, ខេត្ដរតនគិរី ៣,១៣២កន្លែង, ខេត្ដក្រចេះ ២,៥១៩កន្លែង, ខេត្ដព្រះសីហនុ ១,៨៣៥កន្លែង។

ដោយឡែកសម្រាប់ខេត្ដកោះកុង មានឱកាសការងារចំនួន ១,២៧១កន្លែង, ខេត្ដកំពង់ចាម ៩២៨កន្លែង, ខេត្ដបាត់ដំបង ៧៦៤កន្លែង, ខេត្ដស្ទឹងត្រែង ៥៧១កន្លែង, ខេត្ដត្បូងឃ្មុំ ៥០៦កន្លែង, ខេត្ដមណ្ឌលគិរី ៣១០កន្លែង, ខេត្ដព្រះវិហារ ២៥៩កន្លែង, ខេត្ដសៀមរាប ២០៨កន្លែង, ខេត្ដកំពត ១៨៩កន្លែង, ខេត្ដកំពង់ធំ ១៧១កន្លែង, ខេត្ដពោធិ៍សាត់ ១៦៧កន្លែង, ខេត្ដប៉ៃលិន ១៥៧កន្លែង, ខេត្ដឧត្ដរមានជ័យ ១៣៨កន្លែង, ខេត្ដបន្ទាយមានជ័យ ១២១កន្លែង, ខេត្ដព្រៃវែង ៨២កន្លែង និងខេត្ដកែប មានឱកាសការងារចំនួន ៥កន្លែង។

សូមជម្រាបជូនផងដែរថា ចាប់តាំងពីខែកក្កដា រហូតមកដល់ពេលបច្ចុប្បន្ននេះ ក៏មានបងប្អូនពលករដែលទើបតែវិលត្រឡប់ពីប្រទេសថៃ ជិត២៩ម៉ឺននាក់ ទទួលបានការងារធ្វើនៅក្នុងប្រទេស។

សម្រាប់ព័ត៌មានលម្អិតជុំវិញការងារនៅទូទាំងរាជធានី-ខេត្ត ទាំង២៥ បងប្អូនអាចទំនាក់ទំនងទៅលេខ ១២៩៧៕