(ភ្នំពេញ)៖ YOKODA ជាម៉ាកគ្រឿងចក្រជប៉ុន ដែលត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យាស្តង់ដារកម្រិតខ្ពស់ និងត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយក្នុងវិស័យឧស្សាហកម្មធុនធ្ងន់។ YOKODA បានក្លាយជាជម្រើសដែលអ្នកប្រើប្រាស់ជឿទុកចិត្ត ក្នុងវិស័យសំណង់ ហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋាន កសិកម្ម គម្រោងរ៉ែ និងគម្រោងអភិវឌ្ឍជាតិជាច្រើន។

ខេ អិន អិន ខេមបូឌា ជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងចក្រឈានមុខគេ ដែលមានបទពិសោធជាច្រើនឆ្នាំក្នុងការនាំចូល និងចែកចាយផ្ដាច់មុខគ្រឿងចក្រនៅទីផ្សារប្រទេសកម្ពុជា។ ដោយមើលឃើញពីតម្រូវការគ្រឿងចក្រថ្មី គុណភាពខ្ពស់ សម្រាប់បំពេញរាល់តម្រូវការប្រើប្រាស់របស់បងប្អូនដែលជាម្ចាស់អាជីវកម្ម ឥឡូវនេះ ខេ អិន អិន បាននាំចូលគ្រឿងចក្រថ្មីម៉ាក YOKODA មានដូចជា អេស្កាវ៉ាទ័រ, សាស័រ, រ៉ូឡូ, អាប៊ុល, នីវ៉ាឡឺ, គ្រឿងចក្រលើកទំនិញ និងគ្រឿងចក្រជាច្រើនប្រភេទទៀត។

មូលហេតុដែល ខេ អិន អិន សម្រេចចិត្តជ្រើសរើសយកគ្រឿងចក្រម៉ាក YOKODA ចូលទីផ្សារកម្ពុជាដោយសារតែ YOKODA ជាផលិតផលជប៉ុន គុណភាពខ្ពស់ កម្លាំងម៉ាស៊ីនខ្លាំង អាយុកាលប្រើប្រាស់បានយូរ និងស៊ីប្រេងតិចបំផុត។
ជាមួយបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យគ្រឿងចក្រ ក្រុមហ៊ុន ខេ អិន អិន បានផ្ដល់សេវាកម្មក្រោយលក់ ពោរពេញទៅដោយជំនាញ សមត្ថភាពច្បាស់លាស់ រហ័សទាន់ចិត្ត និងមានទំនួលខុសត្រូវខ្ពស់បំផុតជូនអតិថិជន។ ហើយម្យ៉ាងវិញទៀតក្រុមហ៊ុនថែមទាំងមានគ្រឿងបន្លាស់សុទ្ធសំបូរបែប និងប្រេងម៉ាស៊ីនគុណភាពខ្ពស់ ធានាបាននូវប្រសិទ្ធភាព និងអាយុកាលប្រើប្រាស់បានយូរដែលស័ក្តិសមសម្រាប់គ្រឿងចក្រគ្រប់ប្រភេទ។
YOKODA – Japanese Machinery Now in Cambodia!
YOKODA is a Japanese heavy machinery brand engineered with advanced, high-standard technology and widely recognized across the professional heavy-duty sectors. It has become a trusted and preferred choice for operators and businesses in construction, infrastructure development, residential projects, agriculture, mining, and numerous national development projects.
KNN Cambodia is a leading and most experienced company of heavy machinery with many years of expertise in the importation and exclusive distribution of heavy equipment in the Cambodian market. Recognizing the growing demand for new, high-quality machinery to meet a wide range of operational requirements, KNN has now introduced its new machinery brand, YOKODA, to Cambodia offering a comprehensive product lineup including excavators, wheel loaders, rollers, bulldozers, motor graders, forklifts, and many other machinery categories.
KNN selected YOKODA for the Cambodian market due to its strong reputation as a Japanese-engineered product renowned for its high quality, powerful engines, long machine lifespan and fuel efficiency.
With extensive experience in the heavy machinery industry, KNN provides professional, responsive, and highly reliable after-sales service, backed by expert technicians and strong operational capability. In addition, the company maintains a comprehensive inventory of genuine spare parts and high-quality engine oils to ensure optimal performance and long-lasting durability for all types of machinery.






