មកដល់ហើយ ! មហាព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស DAZZ TOUR CONCERT RIDE THE BEAT ប្រជុំដោយកំពូលតារាចម្រៀងល្បីៗបានទៅដល់ហើយ

កម្សាន្ត

មហាព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស DAZZ TOUR CONCERT RIDE THE BEAT ប្រជុំដោយកំពូលតារាចម្រៀងល្បីៗបានត្រឡប់មកវិញហើយ ជាមួយនិងក្តីស្រឡាញ់ពីភេសជ្ជៈប៉ូវកម្លាំងខ្លាំង DAZZ នៅទីតាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី06-07 ខែធ្នូ ឆ្នាំ2025 នេះ មហាព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស DAZZ TOUR CONCERT RIDE THE BEAT នឹងរៀបចំឡើងនៅលើទឹកដីស្រុកណ្តាលស្ទឹង ខេត្តកណ្តាល បណ្តោយផ្លូវជាតិលេខ៣ ចាប់ពីម៉ោង៨យប់តទៅ។ ទស្សនិកជនអាចចូលរួមទស្សនារាំលេងកម្សាន្តបានដោយសេរី ដោយជួបជាមួយកំពូលតារាចម្រៀងល្បីៗប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា នៅថ្ងៃទី06 ខែធ្នូ ជួបកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត , កញ្ញា តន់ ចន្ទសីម៉ា ,កញ្ញា សុខុម រចនា ,លោក VIKIT ,លោក រ៉ុន គឹមសន និង បេក្ខជនកម្មវិធីប្រឡងចម្រៀង CAMBO RAPPER ដោយឡែកនៅថ្ងៃទី07 ខែធ្នូ ទស្សនិកជននឹងជួបជាមួយកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ , លោក ខេម , លោក គូម៉ា ,កញ្ញា អ៊ុក សុវណ្ណារី ,លោក ពូ និង កញ្ញា ឡុង លក្ខិណា។

ការប្រគំតន្រ្តី DAZZ TOUR CONCERT RIDE THE BEAT គឺធ្វើឡើងដើម្បីលើកស្ទួយវប្បធម៌ សិល្បៈ តន្រ្តី និងនាំភាពរីករាយដល់អ្នកគាំទ្រ៕