ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឧត្តមមន្ត្រីខ្ពស់ផុតលេខ ឯកឧត្តម ម៉ៅ ធនិន ជាអភិបាលខេត្តកំពត សម្រាប់អាណត្តិទី២

សង្គម​ និង​សេដ្ឋកិច្ច

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ឯកឧត្តម ម៉ៅ ធនិន ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ១ (ខ្ពស់ផុតលេខ) ជាអភិបាលខេត្តកំពត សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមជម្រាបថា អភិបាលខេត្តមួយរូប អាចគ្រប់គ្រងខេត្តមួយ បានរយៈពេល ៤ឆ្នាំក្នុងមួយអាណត្តិ និងអាចបន្តបានយ៉ាងច្រើនពីរអាណត្តិ ក្នុងដែនសមត្ថកិច្ចដដែល។ មុនកាន់តំណែងជាអភិបាលខេត្តកំពត នៅអាណត្តិដំបូង នៅឆ្នាំ២០២១ ឯកឧត្តម ម៉ៅ ធនិន ធ្លាប់ជាអភិបាលខេត្តពោធិ៍សាត់៕