ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល

ព័ត៌មានថ្មីៗ

រាជធានីភ្នំពេញ ៖ យោងតាមលិខិតលិខិត លេខ ៣១៤៩ ព.ណ កសប ចេញថ្ងៃទី ១៩ កញ្ញា ឆ្នាំ ២០២៤ និងលេខ ៤០៨៦ ព.ណ កសប ចេញថ្ងៃទី ៣ ធ្នូ ឆ្នាំ ២០២៥ ស្តីពីសិទ្ធិនាំចូលចែកចាយផ្តាច់មុខលើរថយន្ត និងគ្រឿងបន្លាស់រថយន្តម៉ាក់ Jetour ដែលមានក្រុមហ៊ុន ខេ អិន អិន (ខេមបូឌា) ជាក្រុមហ៊ុនតែមួយគត់ដែលមានការទទួលស្គាល់ពីក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា ទៅលើសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្ត គ្រឿងបន្លាស់ និងប្រើប្រាស់ការផ្សព្វផ្សាយ ម៉ាកសញ្ញា “JETOUR” ពីក្រុមហ៊ុន CHERY AUTOMOBILE CO., LTD នៅក្នុងទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះរួមមានម៉ូឌែលដូចជា៖ Jetour X50, Jetour X70, Jetour X90, Jetour Dashing, Dashing PHEV, Jetour T1 និង T1 PHEV, Jetour T2 និង T2 PHEV, Jetour G700, Jetour F700 និង Jetour G900។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមជម្រាបជូនថា ករណីក្រុមហ៊ុនឬ បុគ្គលណាដែលនៅតែប្រព្រឹត្តអំពើខុសច្បាប់ក្នុងនាំចូលចែកចាយរថយន្ត JETOUR ដោយគ្មានសិទ្ធិនិងការអនុញ្ញាតផ្លូវការ ពីក្រុមហ៊ុន ខេ អិន អិន ខេមបូឌា និងត្រូវប្រឈមមុខចំពោះមុខច្បាប់ និងការដាក់ទោសផាកពិន័យយ៉ាងតឹងរឹងលើការរំលោភកម្មសិទ្ធិបញ្ញាក្នុងការចែកចាយផ្តាច់មុខរបស់ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ដោយគ្មានការលើកលែង។

G700

គួរបញ្ជាក់ផងដែរថា សំរាប់អតិថិជនទិញរថយន្ត JETOUR នាំចូលដោយខុសច្បាប់ នោះអតិថិជនអាចនឹងអាចប្រឈមមុខក្នុងការដាក់ពិន័យពីរោងចក្រដូចជាការ lock software រថយន្តដែលធ្វើអោយរថយន្តប្រើប្រាស់មិនមានភាពរលូននិងផ្តល់ផលរំខានក្នុងការបើកបរ ជាពិសេសការទិញបាននូវរថយន្តដែលជា Spec ប្រើក្នុងតំបន់ប្រទេសចិនដែលជារថយន្តមិនសមស្របក្នុងការប្រើប្រាស់ក្នុងបរិបទប្រទេសកម្ពុជា ដែលផ្តល់ផលលំបាក់ក្នុងការប្រើប្រាស់ដូចជា បាត់បង់ Option សំខាន់ៗ ពិបាករកគ្រឿងបន្លាស់ និងជាពិសេសពុំទទួលបានការធានាពីរោងចក្រ JETOUR នោះឡើយ។

X70Plus

Jetour Cambodia ក៏សូមបញ្ជាក់ផងដែរថាចំពោះអតិថិជនដែលជាវរថយន្តខុសច្បាប់ទាំងនោះJetour Cambodia និងមិនទទួលបំរើសេវាកម្មនោះឡើយនោះ គឺមិនអាចទទួលបាននូវសេវាកម្មថែទាំ សេវាកម្មក្រោយការលក់ និងការធ្វើបច្ចុបន្បន្នភាពប្រព័ន្ធប្រតិបត្តិការនិង ប្រព័ន្ធសុវត្ថិភាពរបស់រថយន្តពី ក្រុមហ៊ុន Jetour Cambodia ឡើយ ដូចនេះអតិថិជននឹងបាត់បង់អត្ថប្រយោជន៍ ក៏ដូចជារថយន្តអាចនឹងមានបញ្ហាលើការប្រើប្រាស់ មុខងារសុវត្ថិភាព ឬប្រព័ន្ធបំពាក់ផ្សេងៗ។ ក្នុងនោះផងដែរដើម្បីជួយសម្រួលដល់អតិថិជនក្នុងការទិញរថយន្តម៉ូឌែលគ្រប់ JETOUR អតិថិជនអាចជ្រើសរើសសេវាកម្មបង់រំលស់របស់ក្រុមហ៊ុន ឬធនាគារដៃគូ ដោយទទួលបាននូវលក្ខខណ្ឌបង់រំលស់ងាយៗ។

ដើម្បីជ្រាបកាន់តែច្បាស់អាចសាកសួរព័ត៌មានបន្ថែមរយៈ៖
លេខទំនាក់ទំនង៖ 017 713 713

Jetour T1
Jetour T1 PHEV
Jetour T2
Jetour T2 PHEV
Jetour X90
Jetour X50
Jetour Dashing
Jetour Dashing Eco
Jetour F700
Jetour G900