ប្រទេសម៉ាឡេស៊ី បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប៉ះទង្គិចគ្នាដោយអាវុធឡើងវិញ រវាងកងកម្លាំងកម្ពុជា និងថៃ តាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ និងបានសម្តែងការចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃអ្នកបាត់បង់ជិវីត ឬរបួស នៅក្នុងការជម្លោះនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Xinhua ។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បាននិយាយនៅលើបណ្តាញសង្គមថា ការប៉ះទង្គិចគ្នាឡើងវិញនេះ ប្រឈមមុខទៅនឹងហានិភ័យនៃការបំផ្លាញការងារដែលសម្រេចបានដោយប្រុងប្រយ័ត្នដើម្បីធ្វើឲ្យស្ថិរភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
មិនតែប៉ុណ្ណោះ លោក Anwar បានមានប្រសាសន៍ទៀតថា ក្នុងនាមជាដៃគូជិតស្និទ្ធរបស់ម៉ាឡេស៊ី និងសមាជិកសំខាន់ៗនៃអាស៊ាន ប្រទេសថៃ និងកម្ពុជា ត្រូវបាជំរុញឲ្យមានការការអត់ធ្មត់ជាអតិបរមា រក្សាបណ្តាញទំនាក់ទំនងដោយបើកចំហ និងប្រើប្រាស់យន្តការដែលមានស្រាប់ឲ្យបានពេញលេញ ដើម្បីបន្ធូរបន្ថយភាពតានតឹង។
លោក Anwar បានកត់សម្គាល់ទៀតថា ៖”តំបន់អាស៊ានរបស់យើងមិនអាចមានមើលឃើញជម្លោះយូរអង្វែងនេះ ធ្លាក់ចូលទៅដំណាក់កាលនៃការប្រឈមមុខដាក់គ្នារហូតនោះទេ។ អាទិភាពបន្ទាន់គឺការបញ្ឈប់ការប្រយុទ្ធ ការពារជនស៊ីវិល និងត្រឡប់ទៅរកមាគ៌ាការទូតដែលគាំទ្រដោយច្បាប់អន្តរជាតិ និងស្មារតីអ្នកជិតខាងដែលអាស៊ានពឹងផ្អែកលើ”។
លើសពីនេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះ ក៏បាននិយាយទៀតផងដែរថា ប្រទេសម៉ាឡេស៊ីត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រជំហានដែលអាចជួយស្តារភាពស្ងប់ស្ងាត់ និងជៀសវាងឧប្បត្តិហេតុបន្ថែមទៀត៕

