ក្រុមហ៊ុន SpaceX របស់ Elon Musk អាចនឹងកើនតម្លៃទីផ្សារដល់ ៨០០ពាន់លានដុល្លារ

អន្តរជាតិ

ក្រុមហ៊ុនអវកាស SpaceX របស់មហាសេដ្ឋី Elon Musk អាចនឹងកើនឡើងតម្លៃមូលធនទីផ្សារ ៨០០ពាន់លានដុល្លារ ដោយនឹងទទួលបានតំណែងជាក្រុមហ៊ុនឯកជនដ៏មានតម្លៃបំផុតមួយរបស់សហរដ្ឋអាមរិកឡើងវិញ ជុំវិញផែនការលក់ភាគហ៊ុននាពេលខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានេះ បើតាមការចុះផ្សាយពី Wall Street Journal បានបង្ហាញឲ្យដឹងថា ក្រុមហ៊ុន SpaceX កំពុងរៀបចំបើកការលក់ភាគហ៊ុនជូនដល់វិនិយោគិន ដែលអាចធ្វើឲ្យក្រុមហ៊ុននេះកើនតម្លៃទីផ្សាររហូតដល់ ៨០០ពាន់លានដុល្លារ។ តួលេខនេះ គឺជាការកើនឡើងទ្វេដងនៃការវាយតម្លៃនៃការលក់ភាគហ៊ុនថ្មីៗបំផុតរបស់ពួកគេ ដែលមានចំនួនត្រឹមប្រមាណ ៤០០ពាន់លានដុល្លារ។

មិនតែប៉ុណ្ណោះ ការកើនឡើងនេះ ក៏បានធ្វើឲ្យ SpaceX នឹងវ៉ាដាច់ក្រុមហ៊ុន OpenAI ក្នុងនាមជាក្រុមហ៊ុនឯកជនដ៏មានតម្លៃបំផុតនៅសហរដ្ឋអាមេរិកផងដែរថា ដោយម្ចាស់ ChatGPT បច្ចុប្បន្នមានតម្លៃទីផ្សារប្រមាណ ៥០០ពាន់លានដុល្លារ ក្រោយការប្រកាសចេញលក់ IPO កាលពីក្នុងខែតុលារបស់ខ្លួន។

ជម្រាបជូនផងដែថា ឥឡូវនេះ SpaceX ជាក្រុមហ៊ុនមួយដែលគ្របដណ្ដប់លើសេវាកម្មអវកាសជាមួយនឹងរ៉ុក្កែត Falcon របស់ខ្លួន ដែលដឹកមនុស្ស និងទំនិញចូលទៅក្នុងគន្លងតារាវិថីសម្រាប់ NASA និងភ្នាក់ងាររដ្ឋាភិបាលផ្សេងទៀត។ ក្រុមហ៊ុននេះបន្តវិនិយោគយ៉ាងច្រើនលើរ៉ុក្កែត ផ្កាយរណប និងកន្លែងបាញ់បង្ហោះដែលអាចប្រើឡើងវិញបានផងដែរ៕​