អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ នៅយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានបើកការជួបជុំត្រៀមខ្លួនសម្រាប់រួមចំណែកជាមួយរាជរដ្ឋាភិបាលគ្រប់កាលៈទេសៈក្នុងគ្រាដ៏លំបាកនេះ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្រកាសរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ភ្លាមៗបន្ទាប់ពីទាហានថៃឈ្លានពានវាយប្រហារមកលើបូរណភាពដែនដីកម្ពុជា ដោយយន្តហោះ F-16 អាវុធធន់ធ្ងន់ និងផ្សែងពុល កាលពីថ្ងៃទី៧-ទី៨ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ បន្ទាយមានជ័យ និងឧត្តរមានជ័យ។
តាមរយៈបណ្តាញសង្គមយុវជនបូជាការពារយុត្តិធម៌ នៅយប់ថ្ងៃចន្ទ ទី៨ ខែធ្នូនេះ សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ សូមថ្កោលទោសទង្វើរបស់ទាហានថៃ ដែលបានបាញ់ប្រហារលើប្រជាពលរដ្ឋកម្ពុជា យ៉ាងកំរោលជាច្រើនលើកច្រើនសារ៕







