ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំកាលពីថ្ងៃទី៨ ខែធ្នូ បានប្រកាសពីកញ្ចប់ជំនួយចំនួន ១២ពាន់លានដុល្លារ សម្រាប់កសិករអាមេរិកដែលរងផលប៉ះពាល់ដោយសារគោលនយោបាយពាណិជ្ជកម្មរបស់លោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញការប្រកាសនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំមួយនៅឯសេតវិមាន ដែលមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Brooke Rollins សមាជិកសភា និងរួមទាំងអ្នកតំណាងកសិករជាច្រើនទៀត។
មិនតែប៉ុណ្ណោះ លោក ត្រាំ បាននិយាយនៅក្នុងអំឡុងកិច្ចប្រជុំនោះថា ៖” ផែនការនេះផ្តល់នូវស្ថិរភាពដែលត្រូវការយ៉ាងខ្លាំងសម្រាប់កសិករ ដោយជួយពួកគេបន្តបញ្ចុះតម្លៃអាហារសម្រាប់គ្រួសារអាមេរិកទាំងមូល”។
យ៉ាងណាមិញ បើតាមលោក Rollins បាននិយាយថា ថវិកាដំបូងចំនួន ១១ពាន់លានដុល្លារ នឹងត្រូវចំណាយមិនឲ្យលើសពីថ្ងៃទី២៩ ខែកុម្ភៈឡើយ ខណៈថវិកាដែលនៅសេសសល់ផ្សេងទៀត នឹងត្រូវចែកចាយនៅពេលក្រោយ។
ជម្រាបជូនថា នៅឆ្នាំនេះ កសិករអាមេរិកប្រឈមមុខនឹងការចំណាយខ្ពស់ដោយសារតែតម្លៃកើនឡើងសម្រាប់ធាតុនាំចូលដូចជាគ្រាប់ពូជ និងជី។ យោងតាមសមាគមសណ្តែកសៀងអាមេរិក បានបង្ហាញថាកសិករកំពុងព្យាករពីការខាតបង់ឆ្នាំទីបីជាប់ៗគ្នារបស់ពួកគេ ដោយតែចិនផ្អាកការទិញ ជុំវិញផែនការពន្ធគយខ្ពស់របស់លោក ត្រាំ៕

