អ្នកឧកញ៉ា ម៉ម វណ្ណឌី ចូលរួមឧបត្ថម្ភថវិកាចំនួន ៥ម៉ឺនដុល្លារ ជួយដល់កងទ័ពជួរមុខកម្ពុជា និងជនភៀសសឹក តាមរយៈលោកជំទាវ ហ៊ុន ម៉ាណា

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ម៉ម វណ្ណឌី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឌីភីម្ចាស់ចម្ការ បានចូលរួមឧបត្ថម្ភថវិកាចំនួន ៥ម៉ឺន​ដុល្លារអាមេរិក និងខោអាវចំនួន ៥០០០ សម្រាប់ជួយដល់កងទ័ពជួរមុខកម្ពុជា និងជនភៀសសឹក តាមរយៈ​លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិការវិទ្យុ-ទូរទស្សន៍បាយ័ន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នាល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ អ្នកឧកញ៉ា ម៉ម វណ្ណឌី បានលើកឡើងបែប​នេះថា៖ “ខ្ញុំបាទ និងភរិយា ចូលរួមចំណែកជាមួយលោកជំទាវ ហ៊ុន ម៉ាណា ថវិការចំនួន ៥០,០០០$ (ប្រាំម៉ឺន​ដុល្លារ) រួមជាមួយ ខោអាវ ចំនួន ៥០០០ ដោយអំណាចនៃសេចក្តីល្អនេះជូនដល់វិរះកងទ័ពជួរមុខ ទទួលបាន​ជោគជ័យ និងសុខសប្បាយទាំងអស់គ្នា”។

ការចូលរួមឧបត្ថម្ភថវិការបស់ អ្នកឧកញ៉ា ម៉ម វណ្ណឌី និងលោកជំទាវអ្នកឧកញ៉ា គឺជាការចូលរួមចំណែកលើក​ទឹកចិត្ត ដល់កងទ័ពកម្ពុជា​ដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំ ដើម្បីការពារបូរណភាព​ទឹកដី​នៅតាម​បណ្តោយ​ព្រំដែនកម្ពុជា-ថៃ។ ក្នុងស្មារតីខ្មែរជួយខ្មែរ បងប្អូនប្រជាពលរដ្ឋទាំងអស់អាចចូលរួម​ឧបត្ថម្ភតាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញ​ពីភាពរួបរួមគ្នាជាធ្លង់មួយនៃខឿនការពារជាតិរបស់កម្ពុជា។

ឆ្លៀតឱកាសនេះ យើងខ្ញុំសូមបួងសួងដល់ ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុព្វបុរសខ្មែរគ្រប់ព្រះអង្គ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមថែរក្សាការពារកងទ័ពកម្ពុជារបស់យើង ឱ្យជួបប្រទះតែសេចក្តីសុខ ជៀសផុត​ពីជំងឺដង្កាត់ទាំងឡាយ ហើយឈ្នះអស់ខ្មាំងសត្រូវ៕