ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៖ សង្រ្គាមលើកទី២នេះ គឺជាការឈ្លានពានទឹកដី ការបំផ្លិចបំផ្លាញ និងការបំបាក់ជាតិសាសន៍

សង្គម​ និង​សេដ្ឋកិច្ច

លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា សង្រ្គាមលើកទី២នេះ គឺជាការឈ្លានពានទឹកដី ការបំផ្លិចបំផ្លាញ និងការបំបាក់ជាតិសាសន៍របស់យើងមិនឲ្យងើបមុខរួចនៅក្នុងក្រសែភ្នែកបរទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈបណ្ដាញសង្គមផ្ទាល់ខ្លួន នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ លោក កែវ រ៉េមី បានលើកឡើងថា «សង្រ្គាមលើកទី២នេះ មិនមែនជាការសាកល្បងកម្លាំងដូចសង្គ្រាមលើកទី១នោះទេ។ សង្រ្គាមលើកទី២នេះ គឺជាការឈ្លានពានទឹកដី ការបំផ្លិចបំផ្លាញ និងការបំបាក់ជាតិសាសន៍របស់យើងមិនឲ្យងើបមុខរួចនៅក្នុងក្រសែភ្នែកបរទេស។ ចង់បានសន្តិភាពយូរអង្វែងយើងត្រូវតែខ្លាំងនិងស៊ូនៅពេលនេះ។ បើយើងមិនតស៊ូស្វិតស្វាញ បើយើងមិនខ្លាំង យើងមិនអាចទទួលបាននូវសន្តិភាពយូរអង្វែងបានទេ ហើយរឹតតែមិនទទួលបាននូវការសុំចរចាពីខ្មាំងសត្រូវបានដែរ»។

ទន្ទឹមនឹងនោះ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានស្នើចំនួន៥ចំណុច ជុំវិញករណីដែលកម្ពុជា ថៃកំពុងមានជម្លោះព្រំដែន៖

១- បងប្អូនយើងរួបរួមគ្នាជាមួយរាជរដ្ឋាភិបាល និងកងទ័ពយើងចេះជួយគ្នាទៅវិញទៅមកតាមលទ្ធភាពរៀងៗខ្លួនដោយកុំមើលបំណាំគ្នា។

២-ជៀសវាងការបញ្ចេញសកម្មភាពទាំងឡាយណាដែលធ្វើឲ្យខ្មែរបែកបាក់។

៣-ស្នើសូមរាល់ការវិភាគរបស់បងប្អូនទាំងក្នុង និងក្រៅប្រទេសត្រូវគិតពីការចំណេញ ឬខាតផលប្រយោជន៍ដល់ប្រទេសជាតិ។ គួរជៀសវាងការវិភាគនូវចំណុចខ្សោយរបស់យើងបង្ហាញឲ្យសត្រូវដឹង។

៤- ចេះរាយការណ៍នូវចំណុចគួរឲ្យសង្ស័យនៃចារកម្មយកការណ៍ឲ្យទាហានថៃ។

៥- ក្នុងកា:ទេស:នេះ រាល់អ្នកនយោបាយដែលមាននិន្នាការប្រឆាំងទៅនឹងរាជរដ្ឋាភិបាលគួរពិចារណានូវសកម្មភាពទាំងឡាយណាថាតើសកម្មភាពទាំងនោះ ផ្តល់ចំណេញឲ្យប្រទេសជាតិ និងប្រជាជនខ្លួនឯង ឬជាការជួយដល់សត្រូវ? ៕