លោក ត្រាំ ដាក់ពាក្យបណ្តឹងប្រឆាំងទូរទស្សន៍ BBC ដោយទាមទារសំណងខូចខាត ១០ពាន់លានដុល្លារ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានដាក់ពាក្យបណ្តឹងបរិហាកេរ្តិ៍ប្រឆាំងទៅនឹង​ BBC ជុំវិញការចោទប្រកាន់ទៅលើទូរស្សន៍ដ៏ល្បីល្បាញថាបានកែប្រែភាពយន្តឯកសារពាក់ព័ន្ធទៅនឹងការធ្វើកុបកម្មនៅវិមាន Capitol Hill កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CBS។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមរបស់លោក ត្រាំ កាលពីថ្ងៃទី១៥ ខែធ្នូ បានដាក់ពាក្យបណ្តឹងជាផ្លូវការប្រឆាំងនឹង BBC ដែលជាអ្នកផ្សព្វផ្សាយព័ត៌មានធំបំផុតមួយរបស់អង់គ្លេស ទៅកាន់តុលាការសហព័ន្ធនៅភាគខាងត្បូងរដ្ឋ Florida។

ក្រោមពាក្យបណ្តឹងនេះ លោក ត្រាំ បានចោទប្រកាន់ BBC ពីបទបរិហារកេរ្តិ៍ និងរំលោភលើច្បាប់អនុវត្តពាណិជ្ជកម្មរបស់រដ្ឋ Florida។ ហើយជាមួយគ្នានោះ មេធាវីរបស់លោក ត្រាំ ក៏កំពុងទាមទារសំណងជាទឹកប្រាក់រហូតដល់ទៅ ១០ពាន់លានដុល្លារពី BBC សម្រាប់ការចោទប្រកាន់នីមួយៗ។

គួរឲ្យដឹងថា យោងតាមបណ្តឹងចំនួន ៣៣ ទំព័រដែលដាក់ដោយក្រុមមេធាវីរបស់ ត្រាំ បានបង្ហាញថា BBC បានបោះពុម្ពផ្សាយរូបភាពមិនពិត បំភាន់ ប្រមាថ បង្កបញ្ហា និងព្យាបាទទៅលើប្រធានាធិបតីអាមេរិក នៅក្នុងវគ្គខ្សែភាពយន្តឯកសារ Panorama មួយ ដែលបានចាក់ផ្សាយមួយសប្តាហ៍មុនការបោះឆ្នោតឆ្នាំ២០២៤។

តាមរយៈពាក្យបណ្តឹងនេះ បានចោទប្រកាន់ថា BBC បានបំភាន់អ្នកទស្សនាដោយចេតនា និងដោយព្យាបាទ ដោយភ្ជាប់វីដេអូឃ្លីបពីរចូលគ្នា ដែលមានចន្លោះពេល ៥៥ នាទី នៃសុន្ទរកថាដូចគ្នារបស់លោក ត្រាំ នៅថ្ងៃនៃការធ្វើកុបកម្មនៅវិមាន Capitol Hill កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១៕​