បេសកជនពិសេសរបស់ចិន នឹងមកសម្របសម្រួលបន្ថយការប៉ះ​ទង្គិចគ្នារវាងកម្ពុជា-ថៃ នៅថ្ងៃ១៨ ធ្នូនេះ

សង្គម​ និង​សេដ្ឋកិច្ច

សកជនពិសេសរបស់ប្រទេសចិនទទួលបន្ទុកកិច្ចការអាស៊ី នឹងមក​បំពេញ​ទស្សនកិច្ចនៅ​ប្រទេសកម្ពុជា និងថៃម្តងទៀតនៅថ្ងៃទី១៨​ខែធ្នូ​ឆ្នាំ​២០២៥នេះ ដើម្បីសម្របសម្រួលការប៉ះ​ទង្គិចគ្នាដែលកំពុងបន្តនៅ​ព្រំដែនថៃ-កម្ពុជា។ នេះតាមអ្នកនាំពាក្យក្រសួងការបរទេសចិន ផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែល បានបន្តថា នៅថ្ងៃ ទី១៨ ខែធ្នូ ឆ្នាំ២០២៥ បេសកជនពិសេសរបស់ក្រសួងការបរទេសចិនទទួលបន្ទុកកិច្ចការអាស៊ីនឹងធ្វើដំណើរទស្សនកិច្ចការទូតមកកាន់ប្រទេសកម្ពុជា និងថៃម្តងទៀត ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីភ្ជាប់ទំនាក់ទំនងភាគីទាំងពីរ ដើម្បីកសាងសន្តិភាពឡើងវិញឱ្យបានឆាប់។

ក្រសួងការបរទេសចិន ក៏បានបញ្ជាក់ដែរថា ក្នុងនាមជាប្រទេសជិតខាង និងជាមិត្តជិតស្និទ្ធរបស់កម្ពុជា និងថៃ ប្រទេសចិនតាមដានយ៉ាងដិតដល់នូវជម្លោះព្រំដែនដែលកំពុងបន្តរវាងប្រទេសទាំងពីរ ហើយបានធ្វើទស្សនកិច្ចជារឿយៗរវាងភាគីទាំងពីរដើម្បីលើកកម្ពស់សន្តិភាព។តាមរយៈមធ្យោបាយរបស់ខ្លួន ប្រទេសចិនបានធ្វើការយ៉ាងសកម្មដើម្បីកាត់បន្ថយភាពតានតឹង។

សូមជម្រាបដែរថា អំពើឈ្លានពានរបស់កងទ័ពសៀម បានឈានមកដល់១២ថ្ងៃហើយ បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់​ និងរបួស ហើយប្រជាពលរដ្ឋខ្មែរស្ទើរតែកន្លះលាននាក់ កំពុងរត់ភៀសសឹក និង​កុមារ​រាប់​សិប​ម៉ឺន​នាក់ បានបាត់បង់ការសិក្សា កង្វះអនាម័យ និងងាយរងហានិភ័យ ពីការឆ្លងជំងឺ និង​រ​ស់​នៅ​ទាំង​ការភ័យតក់ស្លុតជាទីបំផុត៕ អត្ថបទ៖ហ្សាលីន