សកជនពិសេសរបស់ប្រទេសចិនទទួលបន្ទុកកិច្ចការអាស៊ី នឹងមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា និងថៃម្តងទៀតនៅថ្ងៃទី១៨ខែធ្នូឆ្នាំ២០២៥នេះ ដើម្បីសម្របសម្រួលការប៉ះទង្គិចគ្នាដែលកំពុងបន្តនៅព្រំដែនថៃ-កម្ពុជា។ នេះតាមអ្នកនាំពាក្យក្រសួងការបរទេសចិន ផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥។

ប្រភពដដែល បានបន្តថា នៅថ្ងៃ ទី១៨ ខែធ្នូ ឆ្នាំ២០២៥ បេសកជនពិសេសរបស់ក្រសួងការបរទេសចិនទទួលបន្ទុកកិច្ចការអាស៊ីនឹងធ្វើដំណើរទស្សនកិច្ចការទូតមកកាន់ប្រទេសកម្ពុជា និងថៃម្តងទៀត ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីភ្ជាប់ទំនាក់ទំនងភាគីទាំងពីរ ដើម្បីកសាងសន្តិភាពឡើងវិញឱ្យបានឆាប់។

ក្រសួងការបរទេសចិន ក៏បានបញ្ជាក់ដែរថា ក្នុងនាមជាប្រទេសជិតខាង និងជាមិត្តជិតស្និទ្ធរបស់កម្ពុជា និងថៃ ប្រទេសចិនតាមដានយ៉ាងដិតដល់នូវជម្លោះព្រំដែនដែលកំពុងបន្តរវាងប្រទេសទាំងពីរ ហើយបានធ្វើទស្សនកិច្ចជារឿយៗរវាងភាគីទាំងពីរដើម្បីលើកកម្ពស់សន្តិភាព។តាមរយៈមធ្យោបាយរបស់ខ្លួន ប្រទេសចិនបានធ្វើការយ៉ាងសកម្មដើម្បីកាត់បន្ថយភាពតានតឹង។
សូមជម្រាបដែរថា អំពើឈ្លានពានរបស់កងទ័ពសៀម បានឈានមកដល់១២ថ្ងៃហើយ បង្កឱ្យមានមនុស្សស្លាប់ និងរបួស ហើយប្រជាពលរដ្ឋខ្មែរស្ទើរតែកន្លះលាននាក់ កំពុងរត់ភៀសសឹក និងកុមាររាប់សិបម៉ឺននាក់ បានបាត់បង់ការសិក្សា កង្វះអនាម័យ និងងាយរងហានិភ័យ ពីការឆ្លងជំងឺ និងរស់នៅទាំងការភ័យតក់ស្លុតជាទីបំផុត៕ អត្ថបទ៖ហ្សាលីន

