មកស្គាល់មហាសេដ្ឋីកាន់សាសនាហិណ្ឌូកំពូលៗ នៅលើលោក ក្តាប់ទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារ

អន្តរជាតិ

ឥណ្ឌា គឺជាប្រទេសដែលមានពលរដ្ឋកាន់សាសនាហិណ្ឌូច្រើនជាងគេបំផុតនៅលើពិភពលោក ដោយក្នុងនោះ ក៏រួមមានមហាសេដ្ឋីលំដាប់កំពូលៗជាច្រើនផងដែរ ដែលត្រូវបាន Forbes , Fortune និង Bloomberg ដាក់បញ្ចូលទៅក្នុងបញ្ជីមហាសដ្ឋីរបស់ខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ហើយនៅក្នុងឆ្នាំ២០២៥ នេះ យោងតាមប្រភពខាងលើ បានបង្ហាញពីបញ្ជីឈ្មោះមហាសេដ្ឋីហិណ្ឌូមួយចំនួន ដែលកំពុងគ្របដណ្តប់ទៅលើវិស័យធំៗដូចជថាមពល បច្ចេកវិទ្យា ដែកថែប និងឱសថជាដើម។

១. លោក Mukesh Ambani ប្រធានក្រុមហ៊ុន Reliance Industries រកស៊ីលើផ្នែកថាមពល ទូរគមនាគមន៍ មានទ្រព្យសម្បតិសរុប ១១២,៤ពាន់លានដុល្លារ

២. លោក Gautam Adani ប្រធានក្រុមហ៊ុន Adani Group រកស៊ីលើកំពង់ផែ ថាមពល មានទ្រព្យសម្បត្តិសរុប ៦៦ពាន់លានដុល្លារ

៣. លោកស្រី Savitri Jindal ប្រធានក្រុមហ៊ុន JSW Group រកស៊ីលើដែកថែប ថាមពល មានទ្រព្យសម្បត្តិសរុប ៣៦,៧ពាន់លានដុល្លារ

៤. លោក Shiv Nadar ស្ថាបនិកក្រុមហ៊ុន HCL Technologies រកស៊ីលើផ្នែក IT មានទ្រព្យសម្បត្តិសរុប ៣៦,៥ពាន់លានដុល្លារ

៥. លោក Dilip Shanghvi ស្ថាបនិកក្រុមហ៊ុន Sun Pharmaceutical Industries រកស៊ីលើផ្នែកឱសថ មានទ្រព្យសម្បត្តិសរុប ២៥,៩ពាន់លានដុល្លារ

៦. លោក Lakshmi Mittal មហាសេដ្ឋីក្រុមហ៊ុនដែកថែបសកល ArcelorMittal មានទ្រព្យសម្បត្តិសរុប ២៣,៧ពាន់លានដុល្លារ

៧. លោក Kumar Mangalam Birla ប្រធានក្រុមហ៊ុន Aditya Birla Group រកស៊ីចម្រុះ មានទ្រព្យសម្បត្តិ ២១,៣ពាន់លានដុល្លារ

៨. លោក Cyrus Poonawalla ប្រធានវិទ្យាស្ថាន Serum Institute of India (វ៉ាក់សាំង) មានទ្រព្យសម្បត្តិសរុប ២០,៧ពាន់លានដុល្លារ

៩. លោក Radhakishan Damaniប្រធានក្រុមហ៊ុន Avenue Supermarts រកស៊ីលើផ្នែកអាជីវកម្មផ្សារ មានទ្រព្យសម្បត្តិសរុប ១៥,៧ពាន់លានដុល្លារ៕​