ការលក់ស្មាតហ្វូនរបស់ពិភពលោកក្នុងត្រីមាសទី២ ធ្លាក់ដាំក្បាលចុះដល់កម្រិតទាបបំផុត ដោយសារវិបត្តិបន្ទះឈីប

អន្តរជាតិ

យោងតាមរបាយការណ៍ពីក្រុមហ៊ុនស្រាវជ្រាវ Counterpoint Research បានបង្ហាញថា ការលក់ស្មាតហ្វូនសកល បានធ្លាក់ចុះអស់ ១១% នៅក្នុងត្រីមាសទី២ដល់កម្រិតទាបបំផុតមិនធ្លាប់មាន គិតចាប់តាំងពីឆ្នាំ២០១៣ មក ដោយសារតែកង្វះបន្ទះឈីបអង្គចងចាំ ដែលបាជំរុញឲ្យតម្លៃកើនឡើង និងតម្រូវការថយចុះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាក៏ដោយ ក្រុមហ៊ុន Apple បានទប់ទល់ទៅនឹងនិន្ននាការធ្លាក់ចុះនេះ ជាមួយនឹងការលក់របស់ខ្លួន បានកើនឡើង ៣% ដោយដណ្តើមយកចំណែកទីផ្សារសរុបចំនួន ២០% នៅក្នុងត្រីមាសនេះ ដោយសារតែតម្រូវការធន់សម្រាប់ផលិតផល iPhone លំដាប់ខ្ពស់របស់ខ្លួន និងការរក្សាតម្លៃមិនផ្លាស់ប្តូរ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Samsung ទទួលបានតំណែងកំពូលជាមួយនឹងចំណែកទីផ្សារសរុប ២៤% ដោយទទួលបានអត្ថប្រយោជន៍ពីការលក់ដ៏រឹងមាំនៃស៊េរី Galaxy S26 របស់ខ្លួន និងការបង្កើនតម្លៃតិចជាងមុន នៅក្នុងទីផ្សារដូចជាប្រទេសឥណ្ឌា និងមជ្ឈិមបូព៌ា។

ដោយឡែកសម្រាប់ក្រុមហ៊ុន Xiaomi, Oppo និង Vivo បានរាយការណ៍ពីការធ្លាក់ចុះនៃការលក់យ៉ាងខ្លាំងបំផុត ក្នុងចំណោមក្រុមហ៊ុនផលិតស្មាតហ្វូនកំពូលទាំងប្រាំ ដែលឆ្លុះបញ្ចាំងពីការផ្សព្វផ្សាយកាន់តែច្រើនរបស់ពួកគេចំពោះស្មាតហ្វូនកម្រិតទាប និងកម្រិតមធ្យម។

គួរជម្រាបជូនផងដែរថា តម្លៃបន្ទះឈីបអង្គចងចាំបានហក់ឡើងយ៉ាងខ្លាំង ដោយសារតែអ្នកផ្គត់ផ្គង់បានផ្តល់អាទិភាពចម្បងទៅកាន់អតិថិជននៅក្នុងមជ្ឈមណ្ឌលទិន្នន័យ AI ជាជាងគ្រឿងអេឡិចត្រូនិចប្រើប្រាស់ ដែលបង្ខំឱ្យក្រុមហ៊ុនផលិតបញ្ជូនថ្លៃដើមគ្រឿងបន្លាស់ខ្ពស់ជាងទៅឱ្យអ្នកប្រើប្រាស់តាមរយៈការដំឡើងថ្លៃ ជាពិសេសសម្រាប់ឧបករណ៍កម្រិតទាប និងមធ្យម៕​