ក្រុមហ៊ុន SoftBank Group បាននិយាយថា ខ្លួនបានបញ្ចប់ការវិនិយោគទឹកប្រាក់ចំនួន ៤១ពាន់លានដុល្លារ ទៅក្នុងក្រុមហ៊ុន OpenAI ដែលជាផ្តល់ហិរញ្ញប្បទានឯកដ៏ធំបំផុតមួយ ដែលនឹងឃើញក្រុមហ៊ុនខ្នាតយក្សរបស់ជប៉ុនមួយនេះ នូវភាគហ៊ុនប្រហែល ១១% នៅក្នុងក្រុមហ៊ុនផលិត ChatGPT។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

លោក Masayoshi Son នាយកប្រតិបត្តិរបស់ SoftBank ថ្មីៗនេះ ត្រូវបានគេរាយការណ៍ថាកំពុងផ្តោតយ៉ាងខ្លាំងទៅ OpenAI ហើយកំពុងចាប់ផ្តើមពង្រីកការវិនិយោគលើបញ្ញាសិប្បនិម្មិត AI និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ដោយសង្ឃឹមថានឹងអាចទាញយកអត្ថប្រយោជន៍ពីតម្រូវការកើនឡើងសម្រាប់សមត្ថភាពកុំព្យូទ័រ ដែលជាមូលដ្ឋានគ្រឹះនៃកម្មវិធី AI ។
គួរឲ្យដឹងផងដែថា ជុំវិញការបញ្ចប់ការវិនិយោគដ៏ធំចុងក្រោយបំផុត សម្រាប់ OpenAI នេះ បានកើតឡើងនៅត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុន SoftBank បានបង្ហាញកិច្ចព្រមព្រៀងមួយដើម្បីទិញយកក្រុមហ៊ុនវិនិយោគហេដ្ឋារចនាសម្ព័ន្ធ DigitalBridge Group នៅក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃប្រហែល ៤ពាន់លានដុល្លារ។
ជម្រាបជូនផងដែថា បញ្ញាសិប្បនិម្មិត (AI) កំពុងមានការផ្ទុះឡើងយ៉ាងខ្លាំង នៅក្នុងទីផ្សារបច្ចេកវិទ្យាសកលនៅឆ្នាំនេះ ដែលជំរុញដល់ការកើនឡើងនៃការវិនិយោគដោយក្រុមហ៊ុនធំៗបំផុតជាច្រើនរបស់ពិភពលោក ក៏ដូចជាបានផ្លាស់ប្តូរការរំពឹងទុករបស់វិនិយោគិន ផងដែរ៕

