ម៉ិកស៊ិក ត្រៀមដំឡើងពន្ធគយខ្ពស់លើការនាំចូលពីប្រទេសចិន ចាប់ពីដើមឆ្នាំ២០២៦ ទៅ

អន្តរជាតិ

ប្រទេសម៉ិកស៊ិក គ្រោងនឹងដំឡើងពន្ធគយថ្មី លើការនាំចូលពីប្រទេសនៅអាស៊ីភាគច្រើន ដែលនឹងត្រូវកំណត់ឲ្យចូលជាធរមានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ តទៅ ក្នុងនោះប្រទេសចិន ត្រូវបានគេរំពឹងថានឹងទទួលរងផលប៉ះពាល់ច្រើនជាងគេបំផុត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយត្រូវបានអនុម័តដោយសភានៅដើមខែធ្នូ វិធានការនេះបានដំឡើងពន្ធ ដែលភាគច្រើនអាចកើនឡើងរហូតដល់ ៣៥% ទៅលើប្រទេសណាដែលគ្មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសម៉ិកស៊ិក រួមទាំងប្រទេសឥណ្ឌា កូរ៉េខាងត្បូង ថៃ និងឥណ្ឌូណេស៊ី ផងដែរ។

គួរឲ្យដឹងផងដែរថា ការដំឡើងពន្ធនេះនឹងអនុវត្តចំពោះផលិតផលរាប់ពាន់មុខ រួមទាំងរថយន្ត គ្រឿងបន្លាស់រថយន្ត វាយនភណ្ឌ សម្លៀកបំពាក់ ផ្លាស្ទិច និងដែកថែប ជាដើម។

មិនតែប៉ុណ្ណោះ ផែនការនេះបានក៏បានធ្វើឲ្យមានការប្រឆាំងយ៉ាងខ្លាំងពីប្រទេសចិន និងឧស្សាហកម្មក្នុងស្រុកមួយចំនួនដែលមានការព្រួយបារម្ភអំពីការកើនឡើងនៃថ្លៃដើម។

ទន្ទឹមនឹងនេះ​ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum និងសមាជិកនៃរដ្ឋបាលរបស់លោកស្រីបាននិយាយថា ពន្ធទាំងនេះស្វែងរកការជំរុញផលិតកម្មក្នុងស្រុក និងដោះស្រាយអតុល្យភាពពាណិជ្ជកម្ម។

ជម្រាបជូនថា បើតាមអ្នកវិភាគនយោបាយ និងពាណិជ្ជកម្មជាច្រើនជឿថា ពន្ធនេះ នឹងប៉ះពាល់ដល់ទំនិញចិនជាចម្បង ខណៈពេលដែលរដ្ឋាភិបាលប្រទេសនេះ ព្យាយាមធ្វើឲ្យប្រធានាធិបតីអាមេរិក លោក ត្រាំ ស្ងប់ចិត្ត មុនពេលការពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសហរដ្ឋអាមេរិក-ម៉ិកស៊ិក-កាណាដា (USMCA) នាពេលខាងមុខ៕​