អ្នកឧកញ៉ា ២រូប អមដំណើរសម្តេចតេជោ ហ៊ុន សែន ជួបសំណេះ​សំណាលជាមួយវីរៈកងទ័ពកម្ពុជា១៨រូប

ជុំវិញ​ឧកញ៉ា

នាព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៦នេះ សម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្ស​ប្រជាជនកម្ពុជា បានទទួលជួបសំណេះសំណាល ជាមួយវីរៈកងទ័ពកម្ពុជាទាំង១៨រូប ដែលបានធ្វើមាតុភូមិនិវត្តន៍​មកកម្ពុជាវិញ ដោយសុខសុវត្ថិភាព នៅវិមាន៧មករា រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសជួបសំណេះសំណាល ជាមួយវីរៈកងទ័ពកម្ពុជាទាំង១៨រូបនេះដែរ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ អភិបាលរាជធានី ខេត្ត ព្រមទាំងមានវត្តមាន អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និង អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង ផងដែរ។

វីរៈកងទ័ពកម្ពុជា ទាំងចំនួន ១៨រូប បានត្រឡប់មដល់កម្ពុជាវិញ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីកងទ័ពថៃប្រើល្បិចដ៏អាក្រក់ចាប់ខ្លួន និងឃុំទុករយៈពេល១៥៥ថ្ងៃ បន្ទាប់ពីការប៉ះទង្គិចគ្នានៅសមរភូមិ​ព្រំដែនកម្ពុជា-ថៃ។

សូមបញ្ជាក់ថា ការ​ដោះ​លែង​យោធិន​កម្ពុជា​ចំនួន ១៨​រូប​ត្រឡប់​មក​កម្ពុជា​វិញ គឺ​ធ្វើ​ឡើង​ក្រោម​ការ​ឯកភាព​គ្នា​រវាង​កម្ពុជា​និង​ថៃ នៅ​ក្នុង​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) រវាង​ព្រះរាជាណា​ចក្រ​កម្ពុជា និង​ព្រះរាជាណាចក្រ​ថៃ ដែល​ត្រូវ​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥៕