សួស្ដីឆ្នាំថ្មី ចូលឆ្នាំសកល ២០២៦! អបអរសាទរ២១០$ ប្រាក់ឈ្នួលអប្បបរមាថ្មី ឆ្នាំ២០២៦ សម្រាប់បងប្អូនកម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា សម្រាប់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៦នេះ មិនទាន់គិតបញ្ចូលនូវអត្ថប្រយោជន៍ផ្សេងៗទៀត ដូចជា ប្រាក់រង្វាន់ធ្វើការទៀងទាត់ ១០ដុល្លារ ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ ៧ដុល្លារ ប្រាក់រង្វាន់លើកអតីតភាពការងារ ២ទៅ១១ដុល្លារ។
ក្រសួងការងារបានបន្តថា បើបូករួមទាំងអត្ថប្រយោជន៍ផ្សេងៗ បងប្អូនកម្មករនិយោជិតម្នាក់ៗទទួលបានប្រាក់ឈ្នួលជាមធ្យមចាប់ពី ២២៧ដុល្លារ ទៅ២៣៨ដុល្លារ ក្នុងមួយខែ។





