ឧកញ៉ា បណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង បានចែករំលែកគន្លឹះ៥ចំណុចក្នុងការកសាងសុភមង្គលក្នុងគ្រួសារ ដោយលោកឧកញ៉ា សង្កត់ធ្ងន់ថា បើអ្នកចេះនិយាយពាក្យថា «សូមទោស» នោះគ្រួសារនឹងមានសុភមង្គល ព្រោះពាក្យសូមទោសមិនធ្វើឱ្យអ្នកអន់ទេ តែវាធ្វើឱ្យអ្នកកាន់តែខ្ពង់ខ្ពស់។

លើកឡើងលើបណ្ដាញសង្គមផ្ទាល់ខ្លួននាពេលថ្មីៗនេះ លោកឧកញ៉ា បណ្ឌិត គីម ហ៊ាង បានឱ្យដឹងនៅ គន្លឹះ៥ចំណុច ដើម្បីឱ្យការរស់នៅក្នុងគ្រួសារមានសុភមង្គល៖
- បើនរណាៗក៏ចង់ឈ្នះនៅក្នុងផ្ទះ នោះមិនយូរទេ ផ្ទះនោះនឹងរលាយ!
- បើចង់បានសុភមង្គលក្នុងគ្រូសារ នោះត្រូវមានមនុស្សម្នាក់ព្រមចាញ់!
- ឈ្នះមួយឃ្លា ជួនកាលអាចបាត់បង់មនុស្សល្អម្នាក់ តែចាញ់មួយមាត់ អាចរក្សាពួកគេបានមួយជីវិត!
- ផ្ទះមិនមែនជាកន្លែងរកខុសឬត្រូវទេ បើឈ្នះមួយមាត់ តែបាត់បង់មនុស្សល្អម្នាក់ នោះឈ្នះមានន័យអី!
- បើអ្នកចេះនិយាយពាក្យថា សូមទោស នោះគ្រួសារនឹងមានសុភមង្គល ព្រោះពាក្យសូមទោសមិនធ្វើឱ្យអ្នកអន់ទេ តែវាធ្វើឱ្យអ្នកកាន់តែខ្ពង់ខ្ពស់!
សូមជម្រាបថា លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង គឺជាអគ្គនាយកបុរី វិមានសំណាង ដែលជាបុរីលំដាប់អភិជន។ បុរី វិមានសំណាង មានម៉ូដផ្ទះវីឡា បីប្រភេទគឺ វីឡាឃីង វីឡាឃ្វីន និងវីឡាព្រីន។ បុរី វិមានសំណាង ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ម៉ែត្រ សាងសង់លើដី ២៥ហិកតា ជាវីឡាព្រីន បែបក្លាសិក វីឡាឃ្វីន បែបក្លាសិក និងជាវីឡាឃីង បែបក្លាសិក ឬបែបបារាំង ដែលចំណាយថ្លៃសាងសង់ច្រើនជាង និងប្រណិតជាងការសាងសង់វីឡាបែបទំនើបនានា។ បុរី វិមានសំណាង មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេង កីឡា ផ្លូវ ធំ ដើមឈើច្រើននិងព្រែកធម្មជាតិស្មើជិត ៤០% នៃផ្ទៃដីសរុបសាកសមបំផុតសម្រាប់គ្រួសារ អភិជនកម្ពុជាស្នាក់នៅប្រចាំថ្ងៃ៕

