(ភ្នំពេញ)៖ បុរី មេគង្គ លែន ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេមួយក្នុងប្រទេសកម្ពុជា កំពុងផ្ដល់ជូនកម្មវិធីប្រូម៉ូសិនពិសេសប្រចាំខែមករា ដើមឆ្នាំ២០២៦ ដើម្បីជួយឱ្យអតិថិជនក្លាយជាម្ចាស់ផ្ទះអាជីវកម្ម ប្រកបដោយភាពងាយស្រួល និងទទួលបានផលចំណេញខ្ពស់បំផុត។

ប្រូម៉ូសិនពិសេសបំផុតសម្រាប់ការចាប់ផ្តើមឆ្នាំថ្មីនេះគឺ អតិថិជនដែលសម្រេចចិត្តវិនិយោគលើ ផ្ទះអាជីវកម្មប្រភេទ B ក្នុងគម្រោង «ហ្គោលឌិន អាវិននូ» នឹងទទួលបាននូវ «ប្រាក់ចំណូលពីការជួលត្រលប់មកវិញ រយៈពេល ៣ឆ្នាំពេញ» ដែលអនុញ្ញាតឱ្យម្ចាស់ផ្ទះអាចចាប់ផ្តើមអាជីវកម្មផង និងទទួលបានលំហូរសាច់ប្រាក់រួចជាស្រេចជារៀងរាល់ខែ។

ផ្ទះអាជីវកម្ម B របស់គម្រោង «ហ្គោលឌិន អាវិននូ» ស្ថិតនៅលើ ផ្លូវ ២០១១ ដែលជាតំបន់ពាណិជ្ជកម្មដ៏មមាញឹក និងមានសក្ដានុពលខ្លាំងបំផុតសម្រាប់ការរស់នៅ និងការធ្វើអាជីវកម្មគ្រប់ប្រភេទ។ ទីតាំងនេះតភ្ជាប់ទៅកាន់ផ្លូវសេដ្ឋកិច្ចសំខាន់ៗជាច្រើនដូចជា៖ មហាវិថីហាណូយ, ផ្លូវជាតិលេខ ៥ និងលេខ ៤, និង មហាវិថីសហព័ន្ធរុស្ស៊ី។
គម្រោងមួយនេះស្ថិតក្នុងទីប្រជុំជនដ៏អ៊ូអរ ជិតផ្សារ សាលារៀន មន្ទីរពេទ្យ និងធនាគារ ដែលធានាបាននូវភាពងាយស្រួលសម្រាប់ការធ្វើដំណើរ និងការទាក់ទាញអតិថិជនសម្រាប់អាជីវកម្មធំតូចគ្រប់ប្រភេទ។

ផ្ទះអាជីវកម្មមួយនេះត្រូវបានសាងសង់ឡើងយ៉ាងប្រណិតនិងមានមុខងារប្រើប្រាស់ដ៏ពេញលេញសម្រាប់ម្ចាស់ផ្ទះ៖
- មានកម្ពស់ ៤ជាន់, មាន ៥បន្ទប់គេង និង ៥បន្ទប់ទឹក
- ជាន់ផ្ទាល់ដីមានលំហធំទូលាយសម្រាប់ប្រកបអាជីវកម្ម, មានចំណតរថយន្តធំទូលាយ ចំណែកផ្នែកខាងក្រោយអាចធ្វើជាផ្ទះបាយដោយមិនរំខានដល់សកម្មភាពអាជីវកម្មខាងមុខ
- ផ្ទះសង់រួចរាល់ ១០០% អាចចូលនៅ ឬបើកអាជីវកម្មបានភ្លាមៗ
កាន់តែពិសេស ផ្ទះអាជីវកម្ម B នេះបង់ប្រចាំខែត្រឹមតែ 5xx$ ប៉ុណ្ណោះ, បង់ដោយឥតការប្រាក់ ០% រហូតដល់ ២៤ខែ, និងលទ្ធភាពទទួលបានកម្ចីរយៈពេលវែងរហូតដល់ ៣០ឆ្នាំ។

គម្រោង «ហ្គោលឌិន អាវិននូ» របស់ បុរី មេគង្គ លែន គឺជាគម្រោងគេហដ្ឋានមានរចនាបថស្ថាបត្យកម្មបែបទំនើបដែលផ្ដោតលើគុណភាពសំណង់ និងមុខងារប្រើប្រាស់យ៉ាងពេញលេញសម្រាប់បំពេញគ្រប់តម្រូវការរបស់ម្ចាស់ផ្ទះ។ គម្រោងនេះផ្ដល់ជូនជម្រើសគេហដ្ឋាន ៤ប្រភេទ រួមមាន៖ ផ្ទះអាជីវកម្ម A, ផ្ទះអាជីវកម្ម B, វីឡាកូនកាត់ និង វីឡាកូនកាត់មានរបង។
បុរី មេគង្គ លែន ផ្តើមជីវិតរីករាយ និងជោគជ័យនៅទីនេះ!
សម្រាប់ព័ត៌មានលំអិតបន្ថែម៖ 061 955 999, Telegram: t.me/mekongland, ឆាតសួរព័ត៌មាន: t.me/MekongLand_Hotline
ផែនទីការិយាល័យផ្នែកលក់របស់គម្រោង ហ្គោលឌិន អាវិននូ ៖ https://maps.app.goo.gl/ZHzekUnoXW9WLDmK7


