កំពូលតារាហូលីវូដ Angelina Jolie ប្រកាសលក់ភូមិគ្រឹះនៅអាមេរិក ដើម្បីចាប់ផ្តើមជីរិតរស់នៅថ្មីលើទឹកដីកម្ពុជា

អន្តរជាតិ

កំពូលតារាសម្តែងហូលីវូដ អ្នកស្រី Angelina Jolie ត្រូវបានគេរាយការណ៍ថា បានប្រកាសដាក់លក់ភូមិគ្រឹះដ៏ស្កឹមស្កៃរបស់លោកស្រី នៅទីក្រុង Los Angeles សហរដ្ឋអាមរិក ហើយកំពុងរៀបចំខ្លួនសម្រាប់ការបើកទំព័រជីវិតថ្មី ដែលអាចពាក់ព័ន្ធទៅនឹងការផ្លាស់មករស់នៅទឹកដីប្រទេសកម្ពុជា ដែលជាកន្លែងលោកស្រីកំពុងកាន់សញ្ជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មានកម្សាន្តអាមេរិក The People ថ្មីៗនេះ បានដក់ស្រង់ចេញពីប្រភពច្បាស់ការមួយ ដោយនិយាយថា លោកស្រី Angelina កំពុងរៀបចំខ្លួនដើម្បីចាប់ផ្តើមទំព័រជីវិតថ្មីទាំងស្រុង នៅដើមឆ្នាំថ្មីនេះ។

ប្រភពដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា ផ្ទះរបស់លោកស្រី Angelina ដែលកំពុងជួសជុលមួយផ្នែក ត្រូវបានបង្ហាញដល់អ្នកទិញឲ្យត្រួតពិនិត្យរួចរាល់ហើយ។ មិនតែប៉ុណ្ណោះ លោកស្រីហាក់ដូចជាបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីចាប់ផ្តើមជីវិតរស់នៅថ្មី ដែលមិនផ្តោតលើរដ្ឋ LA ទៀតនោះឡើយ។

មិនតែប៉ុណ្ណោះ លោកស្រី Angelina ត្រូវបានគេរាយការណ៍ថា មានគម្រោងចាកចេញពីសហរដ្ឋអាមេរិក ហើយទៅរស់នៅក្នុងប្រទេសកម្ពុជា និងអឺរ៉ុប។ គេហទំព័រ Page Six បានបង្ហាញទៀតថា លោកស្រីនឹងបែងចែកពេលវេលារបស់លោកស្រី រវាងការស្នាន់នៅអឺរ៉ុប និងកម្ពុជា ដែលជាប្រទេសដែលលោកស្រីបានចាត់ទុកថាជាផ្ទះទីពីរជាយូរមកហើយ និងជាកន្លែងដែលលោកស្រីមានសញ្ជាតិស្រាប់ ដើម្បីការពារភាពឯកជនរបស់លោកស្រី។

ជម្រាបជូនផងដែរថា ដើម្បីទទួលស្គាល់ពីកិច្ចខិតខំប្រឹងប្រែងអភិរក្សរបស់លោក Angelina ក្នុងកិច្ចការងារជាច្រើននៅក្នុងប្រទេស ព្រះមហាក្សត្រ នរោត្តម សីហមុនី បានប្រោសប្រទានសញ្ជាតិកម្ពុជាដល់លោកស្រី នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០០៥ ហើយតារាស្រីរូបនេះ ក៏ធ្លាប់បានថ្លែងពីមុនថា អ្នកនាងចាត់ទុកប្រទេសកម្ពុជាជាផ្ទះទីពីរ ផងដែរ៕​